គ្រាប់បាល់របស់ខ្សែបម្រើស្លាបអន្តរជាតិជប៉ុន Kaoru Mitoma នៅនាទីទី 23 គឺគ្រប់គ្រាន់ដើម្បីផ្តល់ឱ្យក្រុមដាវសាម៉ូរ៉ៃ ទទួលបានជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នៅកីឡដ្ឋាន Wembley ខណៈដែលក្រុមអង់គ្លេសបានរងបរាជ័យលើកដំបូងក្នុងការចាញ់ក្រុមជម្រើសជាតិមកពីតំបន់អាស៊ី។



ទោះយ៉ាងណាការប្រកួតកំដៅសាច់ដុំចុងក្រោយរបស់អង់គ្លេសមុនពេលគ្រូ បង្វឹកលោក Thomas Tuchel ដាក់ឈ្មោះក្រុមរបស់គាត់ជាផ្លូវការណ៍ក្នុងការប្រកួត World Cup 2026 ខណៈពួកគេមិនមានវត្តមានកីឡាករឈុតធំឆ្នើមៗដូចជាៈ Harry Kane, Declan Rice, Bukayo Saka, John Stones និង Jude Bellingham ជាដើមនោះ។

ទោះយ៉ាងណាប្រធានក្រុមជម្រើសជាតិអង់គ្លេស Guehi បាននិយាយថា៖ អាចជារឿងដែលខកចិត្ត។ អ្នកចង់ឈ្នះការប្រកួតទាំងនោះ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការទៅចូលរួមព្រឹត្តិការណ៍ World Cup ។

ខ្សែការពារ Man. City ដែលត្រូវបានគ្រូបង្វឹកលោក Thomas Tuchel ផ្តល់តួនាទីកំលុងពេលHarry Kane អវត្តមានបានបន្ថែមថា :ខ្ញុំយើងថាកាលពីឆ្នាំមុនការប្រកួតពីរ-បីលើកចុងក្រោយមិនទាន់បានល្អបំផុតទេ ប៉ុន្តែយើងបានទៅដល់ទីនោះដើម្បីត្រៀមបង្ហាញអ្វីដែលយើងនិងធ្វើ។ដូច្នេះយើងត្រូវសាមគ្គីគ្នាលដែលគាត់ប្រាប់ខ្ញុំ។ខ្ញុំរំពឹងថា Jordan Pickford និងមានវត្តមានមកជួយក្រុម ខ្ញុំពិតជាមានអំណរគុណសម្រាប់តួនាទីប្រធានក្រុម ។ វាមិនមែនជាអ្វីដែលខ្ញុំធ្លាប់គិតនោះទេ ដូច្នេះវាពិតជាពិសេសសម្រាប់ខ្ញុំ។
ប្រភព:Besoccer
វីដេអូ: