សេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ឱ្យបានជ្រាបថា មណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដុំសាច់ ក្នុងសួត) ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ជ្រាបជាព័ត៌មាន។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 012 989 965
