វីរបុរសបាល់ទាត់ក្រុមគោជល់អេស្ប៉ាញ Sergio Ramos កំពុងពិភាក្សាដើម្បីទិញភាគហ៊ុនក្លឹបធំបំផុតមួយរបស់អឺរ៉ុប នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញDiaro AS បានចុះផ្សាយ។ គួរកត់សម្គាល់ថាអតីតប្រធានក្រុមអធិរាជស Real Madrid បច្ចុប្បន្នមានវ័យ 39 ឆ្នាំ មិនមានក្លឹបលេងនោះទេ ក្រោយពីចាកចេញពី PSG នឹងចុងក្រោយគឺក្លឹប Monterrey របស់ម៉ិកស៊ិក ។ទោះបីជាមានការលើកឡើងថាក្លឹប AC.Milan គឺជាគោលដៅបន្ទាប់របស់ខ្សែការពារដែលឈ្នះពានរង្វាន់ Champions League បួនសម័យរូបនេះ ប៉ុន្តែព័ត៌មានចុងក្រោយគឺ Ramos អាចចាប់យកការអ្នកវិនិយោគជំនួសវិញប្រសិនជាមិនអាចបន្តអាជីពបាននោះ។



ប្រភពខាងលើបន្តថាៈសាម៉ីខ្លួនកំពុងចរចាជាមួយវិនិយោគិនអាមេរិក Antonio Lappi និង Fede Quintero ជុំវិញការកាន់ទិញភាគហ៊ុនមួយផ្នែកធំ ប៉ុន្តែការពិភាក្សាបានជាប់គាំងលើទំហំនៃការផ្តល់ជូនរបស់ពួកគេចំពោះអ្នកចង់ទិញភាគហ៊ុនដើម្បីគ្រប់គ្រងក្លឹប ។គួររំលឹកផងដែរថា Sergio Ramos ធ្លាប់ចំណាយពេលលេងនៅកីឡដ្ឋាន Ramon Sanchez-Pizjuan ដោយបានលេង៨៧ប្រកួតឲ្យក្លឹបក្នុងការបង្ហាញខ្លួន២សម័យកាលផ្សេងគ្នា។

ប្រភព:Joe.co.uk