សេចក្តីជូនដំណឹងស្ដីពី “ការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ” វគ្គថ្មីចូលរៀនខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសាធារណជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖
១-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
២-ការថែទាំ និងជួសជុលទូរស័ព្ទដៃ
៣-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
៤-ការថែទាំ និងជួសជុលរថយន្ត
៥-ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត
៦- ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត
៧-សេវាកម្មកុំព្យូទ័រ
៨-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
៩-ការផលិតនំ
១០-ធុរកិច្ចភេសជ្ជៈ
១១-ការកែច្នៃបន្លែ និងផ្លែឈើ
១២-ការធ្វើម្ហូបខ្មែរ
១៣- ការផ្សារអគ្គិសនី
១៤-ការដំឡើងពុម្ព
១៥-ការដំឡើងប្រព័ន្ធអគ្គិសនី
១៦-ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព។
👉វេនសិក្សា៖
– ចន្ទ-សុក្រ (ព្រឹក-រសៀល) ម៉ោង 8:00-11:35 និង 13:00-16:50
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
👉 ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
ការចុះឈ្មោះចូលរៀន
👉 តាមរយៈលីង https://scholarship.tvet.gov.kh/home/search-school/info/64f00cba4545c5fbd891b2eb?route=skill
👉 នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទំនាក់ទំនងទូរសព្ទលេខ៖ 060/070/077 278 889
កាលបរិច្ឆេទទទួលពាក្យ៖
- ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
⛳️ទីតាំងវិទ្យាស្ថាន៖https://maps.app.goo.gl/LWLR9zVwpcz6N7Q3A?g_st=app.nicegram.Share








ប្រភព:ផេកផ្លូវការណ៍វិទ្យាស្ថាន NPIC