មន្ទីរសុខាភិបាលខេត្តព្រះសីហនុសេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពិនិត្យភ្នែក និងផ្តល់វ៉ែនតាមើលជិត/អានអក្សរ ដោយឥតគិតថ្លៃ មណ្ឌលសុខភាពមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករ អាជីវករ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរ
ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ ” វ៉ែនតាមើលជិត ធ្វើឱ្យការបំពេញការងារ និងជីវិតរស់នៅប្រសើរ ” មណ្ឌលសុខភាពទាំង១៧ ក្នុងខេត្តព្រះសីហនុនឹងផ្ដល់ជូននូវការពិនិត្យភ្នែក និងផ្តល់វ៉ែនតាមើលជិត/វ៉ែនតាអានអក្សរ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិហ្រ្វេដហូឡូ (Fred Hollows Foundation) រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ ។ អាស្រ័យហេតុនេះ សូមសាធារណៈជន ពាណិជ្ជករ អាជីវករ កម្មករ និយោជិត បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក អញ្ជើញមកទទួលនូវការពិនិត្យ ផ្តល់វ៉ែនតាមើលជិត/វ៉ែនតាអានអក្សរ ដោយឥតគិតថ្លៃតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើកុំបីខាន។





