Alexander Isak ត្រៀមបង្ហាញខ្លួនក្នុងការប្រកួត FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ Liverpool ជាមួយក្រុមមេឃខៀវ Man. City បន្ទាប់ពីបានខកខានអស់រយៈពេលជាង3ខែ(101ថ្ងៃ)ខណៈរូបគេបានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ បន្ទាប់ពីការវះកាត់របួសជើង។កីឡាករកំណត់ត្រាថ្លៃបំផុតរបស់ក្លឹបហង្សក្រហម Liverpool តម្លៃ125 លានផោនត្រូវបានដកឈ្មោះចេញចាប់តាំងពីថ្ងៃទី 20 ខែធ្នូដោយសារបញ្ហាបាក់ជើងរបស់គាត់និងបានទទួលការវះកាត់កជើង។

ខ្សែប្រយុទ្ធស៊ុយអែតវ័យ 26 ឆ្នាំដែលបានស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងការបង្ហាញខ្លួន 16 លើកសម្រាប់ក្រុមហង្សក្រហម មុនពេលរបួសរបស់គាត់ជាមួយនឹងក្រុម Tottenham និងបានត្រលប់មកហ្វឹកហាត់ពេញលេញវិញកាលពីថ្ងៃព្រហស្បតិ៍។



គ្រូបង្វឹក Arne Slot បាននិយាយថា Isak ស្ថិតក្នុងការសាកល្បងចូលលេង “ពីរទៅបីនាទី” ប៉ុន្តែការសម្រេចចិត្តនោះអាចមានភាពស្មុគស្មាញដោយសារលទ្ធភាពនៃម៉ោងបន្ថែមនៅថ្ងៃសៅរ៍នាកីឡដ្ឋាន Etihad ។

ប្រភព:bbc
វីឌេអូ: Isak រកគ្រាប់បាល់អោយ Liverpool