ក្រុមការពារតំណែងជើងឯកអង់គ្លេសគឺហង្សក្រហម Liverpool បានកំពុងតែឈរនៅចំណាត់ថ្នាក់មិនល្អទេសម្រាប់រដូវកាលនេះ ពោលគឺកំពុងឈរនៅលេខរៀងទី 8 ក្រោយ15ប្រកួតក្រុមបានបរាជ័យ 6លើករួចទៅហើយ។ ទោះយ៉ាងណាមានភាពរកាំរកូសមួយចំនួនបានកើតមានឡើងរវាងគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះនឹងកីឡាករ។
ងាកមកប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សម្រាប់កីឡាករឆ្នើម Mohamed Salah បានលើកឡើងថារូបគេមានអារម្មណ៍ថាគាត់ត្រូវបានក្លឹបលែងយកចិត្តទុកដាក់ប្រៀបបីដូចជារបស់ដែលលែងមានសារៈសំខាន់ ខណៈទំនាក់ទំនងរបស់កីឡាករឆ្នើមក្រុមហង្សក្រហម Liverpool ជាមួយគ្រូបង្វឹកលោក Arne Slot បានឈានដល់ផ្លូវបែកបាក់នឹងពីបាកផ្សះផ្សារ។


គួររំលឹកថាខ្សែប្រយុទ្ធស្លាប Salah បានបន្តក្លាយជាកីឡាករបម្រុងលើកទី៣ជាប់ៗគ្នា្កក្នុងការប្រកួតក្របខណ្ឌ EPL ចុងក្រោយស្មើជាមួយ Leeds United កាលពីថ្ងៃសៅរ៏នៅទឹកដី Anfield។កីឡាករអន្តរជាតិអេហ្សីបដែលមានកំនត់ត្រារកបាន 250 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 420 របស់ Liverpool បានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថាៈ ខ្ញុំគិតថាវាច្បាស់ណាស់ដែលគ្រប់គ្នា ចង់ឱ្យខ្ញុំទទួលកំហុសទាំងអស់។

“ខ្ញុំបាននិយាយជាច្រើនដងមុនថាខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រង ខ្ញុំមិនដឹងថាហេតុអ្វីទេ ប៉ុន្តែវាហាក់ដូចជាខ្ញុំមើលឃើញថា មាននរណាម្នាក់មិនចង់បានខ្ញុំក្នុងក្លឹប។វាប្រៀបបីដូចជាអ្វីដែលខ្ញុំទទួលបានគឺ ហាក់ដូចជាក្លឹបបានទម្លាក់ខ្ញុំនៅក្រោមឡានក្រុងមួយដូច្នេះដែរ។ នោះជាអារម្មណ៍របស់ខ្ញុំពេលនេះ។
ប្រភព:BBC
វីដេអូ: