លោក Pep Guardiola បាននិយាយថា ការប្រជែងដណ្តើមពាន Premier League នឹង មិនមានសង្ឃឹមទៀតនោះទេ ប្រសិនបើក្រុម Man. City របស់គាត់មិនអាចរកបានជ័យជំនះពី West Ham នៅថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះវេលាម៉ោង 3ទាបភ្លឺស្អែកនេះ។បច្ចុប្បន្នMan.City ឈរនៅលេខរៀងទី 2 មាន 7 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ទោះបីជាមួយប្រកួតក្នុងដៃ នៅសល់ 9 ប្រកួតទៀតក៍ដោយបើធៀបនឹងក្រុម Arsenal ។ទោះយ៉ាងណាក្រុមទាំងពីរក៏ត្រូវជួបគ្នាក្នុងការប្រកួតដ៏មានសក្តានុពលនៅកីឡដ្ឋាន Etihad នៅថ្ងៃទី 19 ខែមេសាក្រោយចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែររួច។

ទោះជាយ៉ាងណាអ្នកចាត់ការសញ្ជាតិអេស្បាញ មិនបានសម្លឹងមើលលើសពីចុងសប្តាហ៍នេះទេ ខណៈរូបលោកបានលើកឡើងយ៉ាងដូច្នេះថា៖ Premier League គឺជាពានដ៏លំបាកបំផុត។សម្រាប់ ក្រុម West Ham កំពុងប្រជែងគ្នាគេចចេញពីតំបនកាត់ចោលបន្ទាប់ពីក្រុមលេខ 17 Nottingham Forest ដោយសារមានគ្រាប់បាល់ខុសគ្នាតែប៉ុណ្ណោះ។

ងាកមក West Hamបានចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត Premier League ចុងក្រោយ5 លើករបស់ពួកគេ។មួយវិញទៀតលោក Guardiola មិនចង់បន្តបរាជ័យក្រោយចាញ់ Real Madrid ក្នុងការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយធ្ងន់ករ 3ទល់និង០។

ប្រភព:BBC
វីឌេអូ: Real Madrid & Man.City(ប្រកួតជើងទី1 វគ្គ 16ក្រុម UCL)