គ្រូបង្វឹកក្រុម Man.United លោក Ruben Amorim បានលើកឡើងធាវាមិនអាចទៅរួចទេដែលត្រូវមានកីឡាករមកជំនួសតំណែង Bruno Fernandes ខណៈក្រុមបិសាចក្រហមប្រឈមអវត្តមានខ្សែបម្រើស្លាបនិងជាកាពីតែនក្រុមរូបនេះ ។គួររំលឹកថា Fernandes ត្រូវបានប្តូរចេញ កំលុងពេលបរាជ័យ 2-1 កាលពីថ្ងៃអាទិត្យនៅទឹកដី Aston Villa ជាមួយនឹងបញ្ហារបួសសរសៃពួរ ខណៈគ្រូបង្វឹកលោក Amorim បានបំបាត់ចំងល់ប្រិយមិត្តអ្នកគាំទ្រមុនការប្រកួតជាមួយក្រុមសារិកាព្រៃNewcastle នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ផ្ទុយទៅវិញលោក Amorim បានបដិសេធមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់សម្រាប់អវត្តមានរបស់ Fernandes នៅពេលគាត់និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធ ទោះបីជារូបលោកមិនរំពឹងទុកថាត្រូវចំណាយពេលច្រើនលើការព្យាបាលរបួសកូនក្រុមរូបនេះក៍ដោយ។

ទោះយ៉ាងណាកីឡាករវ័យ 31 ឆ្នាំរូបនេះនឹងត្រលប់មកវិញសម្រាប់ការប្រកួតជាមួយក្លឹបរួមទីក្រុង Manchester Derby ជាមួយ Man City នៅ Old Trafford នៅថ្ងៃទី ១៧ ខែមករា។ ដូច្នេះ មានន័យថា Fernandes អាចនិងអវត្តមានយ៉ាងហោចប្រាំប្រកួតទម្រាំដល់ពេលនោះ។
ប្រភព:BBC