អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Thomas Tuchel បានលើកឡើងថាៈ Phil Foden នៅមិនទាន់ធានាបានកៅអីមួយពិតប្រាកដនៅក្នុងជម្រើសជាតិសម្រាប់ព្រឹត្តការណ៍បាល់ទាត់ពិភពលោកនោះទេ។គួរកត់សម្គាល់ថាខ្សែបម្រើក្រុមេឃខៀវ Man. City បច្ចុប្បន្នមានវ័យ 25 ឆ្នាំគឺជាកីឡាករតែម្នាក់គត់បានចូលលេង2ប្រកួតមិត្តភាពចុងក្រោយសម្រាប់តោកំណាចអង់គ្លេសមុនពេលលោក Tuchel និងសម្រេចជ្រើសរើសកីឡាករសរុប 24 នាក់របស់គាត់។


ទោះយ៉ាងណាអវត្តមានរបស់ខ្សែប្រយុទ្ធ Harry Kane នៅឡើយមានកីឡាករមកបំពេញចន្លោះប្រហោងនោះបានខណៈក្រុមបរាជ័យលើកដំបូងជាមួយក្រុមមកពីទ្វីបអាស៊ីគឺដាវសាម៉ូរៃជប៉ុនកាលពីថ្ងៃអង្គារ។

អ្នកចាត់ការក្រុមអង់គ្លេសសញ្ជាតិអាឡឺម៉ង់បានលើកឡើងយ៉ាងដូច្នេះថាៈ Foden គឺជាកីឡាករវ័យឆ្លាត ហើយពូកែក្នុងការហ្វឹកហាត់ ប៉ុន្តែនៅឡើយបង្ហាញភាពលេចធ្លោនៅលើទីលាន ។ ទោះយ៉ាងណាខ្ញុំគិតថាគាត់នឹងធ្វើឱ្យយើងភ្ញាក់ផ្អើល ជាមួយទម្រង់លេងនិងភាពរំភើបដូចគ្នាប៉ុន្តែរឿងសំខាន់ដែលគាត់ត្រូវធ្វើគឺការតស៊ូដើម្បីទទួលបានឪកាសពេញលេញបាន។ ទោះយ៉ាងណាលោកTuchel ត្រូវតែបញ្ជូនឈ្មោះកីឡាករក្រុមចុងក្រោយរបស់គាត់ទៅ FIFA ត្រឹមថ្ងៃទី 30 ខែឧសភា មុនពេលពួកគេចាប់ផ្តើមយុទ្ធនាការ World Cup ជាមួយក្រុមក្រឡាអុកក្រូអាតនៅថ្ងៃទី 17 ខែមិថុនានៅទីក្រុង Arlington រដ្ឋ Texas ។

សម្រាប់ក្លឹបអាជីពក្នុងចំណោម 15 ប្រកួតចុងក្រោយរបស់ Man. City Foden នៅឡើយស៊ុតបញ្ចូលទីចាប់តាំងពីថ្ងៃទី 14 ខែធ្នូមកម្លេះខណៈរដូវកាលនេះរូបគេទើបតែស៊ុតបញ្ចូលទី 6 គ្រាប់ក្នុង 5 ប្រកួត។សម្រាប់ក្រុមជម្រើសជាតិវិញកីឡាករវ័យ 25 ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនបាន 49លើកមកហើយខណៈការបង្ហាញខ្លួនមិត្តភាពជាមួយជប៉ុនរូបគេមិនបានគ្រប់គ្រងបាល់បានល្អ និង ខកខានដល់ទៅ9លើក។ចំណែកតួនាទីរបស់Foden វិញគឺត្រូវប្រជែងជាមួយមិត្តរួមជាតិដូចជាៈJude Bellingham, Cole Palmer, និង Morgan Rogers។

ប្រភព:BBC
វីដេអូ:អង់គ្លេសប្រកួតមិត្តភាពជាមួយជប៉ុន
វីដេអូ: Foden ជាមួយ Man.City