Real Madrid បានបាត់បង់ឱកាសក្នុងការឈរនៅលើកំពុលតារាង La Liga និងមានគម្លាត មួយពិន្ទុ Barcelona បន្ទាប់ពីការស៊ុតបាល់ដ៍ល្អរបស់ Martin Satriano ខណៈអ្នកចាំទី Thibaut Courtois មិនអាចជួយសង្គ្រោះបាន និង បានផ្តល់ឱ្យ Getafe នូវគ្រាប់បាល់នាំមុខ និង ជាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅ ទឹកដី Santiago Bernabeu ។


ដោយថ្កោលទោសក្រុមម្ចាស់ផ្ទះក្នុងការបរាជ័យក្នុងលីកជាលើកទីពីរជាប់ៗគ្នា។គិតត្រឹមសប្តាហ៍ទី 26 លទ្ធផលបរាជ័យនេះបានន័យថា Real Madrid នៅតាមពីក្រោយចំនួនបួនពិន្ទុ ខណៈReal Madridក្នុងនាមម្ចាស់ផ្ទះមិនមានវត្តមានកីឡាករសំខាន់គឺ Kylian Mbappe កីឡាករវ័យ 27 ឆ្នាំរូបនេះបានជួបបញ្ហារបួសសរសៃពួរជង្គង់ឆ្វេងចាប់តាំងពីចុងឆ្នាំ 2025មក ប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរ ខណៈ Jude Bellingham ក៍អវត្តមានដោយសាររបួសផងដែរ។

អ្វីដែលជាបន្ទុកសំខាន់មួយទៀតសម្រាប់ម្ចាស់ផ្ទះ Real Madrid គឺខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Franco Mastantuono បានទទួលកាតក្រហមសម្រាប់ការប្រើភាសាប្រមាថទៅលើអាជ្ញាកណ្តាល Alejandro Muniz Ruiz ក្នុងម៉ោងបញ្ឈប់។មួយសន្ទុះក្រោយមក កីឡាករ Adrian Liso របស់ក្រុម Getafe ក៏ត្រូវបានបណ្តេញចេញផងដែរ បន្ទាប់ពីទទួលបានកាតលឿងជាលើកទីពីរ សម្រាប់ការខ្ជះខ្ជាយពេលវេលា។សរុបមកគ្រូបង្វឹកបណ្តោះអាសន្នលោក Arbeloa បានដឹកនាំក្រុមចាញ់ 4 ដងក្នុងចំណោម 12 ប្រកួត។



Real Madrid ការប្រកួតបន្ទាប់ត្រូវជួប Celta Vigo នៅថ្ងៃសុក្រ ខណៈពួកគេមានបំណងចង់ជៀសវាងការចាញ់ក្នុងលីកជាលើកទីបីជាប់ៗគ្នានៅរដូវកាលនេះ។ប្រភព:BBC