លោកPep Lijnders បាននិយាយថាអតីតអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានជំរុញឱ្យរូបលោកមកទទួលការងារជាជំនួយការគ្រូបង្វឹករបស់លោក Pep Guardiola នៅក្លឹបអតីតជាគូប្រជែងរបស់ពួកគេគឺក្រុមមេឃខៀវ Manchester City ជំនួសវិញ។ Lijnders អ្នកចាត់ការសញ្ជាតិហូឡង់បច្ចុប្បន្នមានវ័យ 43 ឆ្នាំបានចូលមកជំនួស តំណែងលោកJuanma Lillo ជាជំនួយការគ្រូបង្វឹកទី2 របស់លោក Guardiola កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីទទួលបានជោគជ័យ 6 ឆ្នាំក្នុងនាមជាអតីតជំនួយការរបស់ Klopp នៅ Anfield និងរយៈពេលខ្លីជាគ្រូបង្វឹក Red Bull Salzburg ។ គួររំលឹកថា Lijnders បានចាកចេញពីទឹកដីAnfield ក្រោយពីអតីតគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ ចាកចេញនៅចុងរដូវកាល 2023-24 ក្រោយជួយក្រុមឱ្យឈ្នះពានរង្វាន់សំខាន់ៗរួមមាន Premier League និង Champions League។

រំលឹកដល់អតីតក្រុមទាំងពីរគឺ Man.City និង Liverpool ទោះបីជាមានការប្រជែងគ្នារវាងភាគីទាំងពីរនាពេលថ្មីៗនេះក៏ដោយ Man. City បានផ្តួលក្រុមហង្សក្រហម Liverpool លើកពានPremier Leagueពីរដងដោយវ៉ាចដាច់ពិន្ទុប្រផិតប្រផើយនៅរដូវកាល 2018-19 និង 2021-22 ។


Lijnders បានរំលឹកថាអតីតគ្រូបង្វឹកលោក Klopp បានសាទរចំពោះឱកាសសម្រាប់រូបលោកធ្វើការក្រោមការដឹកនាំរបស់លោកPep Guardiola ដោយរំលឹកថាបែបលេងសើចថា: នៅពេលខ្ញុំនិយាយជាមួយលោក Jurgen គាត់បានបញ្ជាក់មកខ្ញុំច្បាស់ណាស់មុនពេលពួកយើងចែកផ្លូវគ្នាថាៈ ប្រសិនបើអ្នកមិនធ្វើវាទេ ខ្ញុំនឹងទទួលការងារជាជំនួយការលោកPep ជំនួស ។

ប្រភពោះ:BBC