លោក Enzo Maresca បានព្រមព្រៀង នឹង ចាកចេញពីតួនាទីរបស់គាត់ក្នុងនាមគ្រូបង្វឹក Chelsea ខណៈក្រុមមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡូងដ៍បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 5 ក្នុងក្របខណ្ឌ Premier League ។គួរកត់សម្គាល់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ 45 ឆ្នាំរូបនេះបានចាកចេញពីក្លឹបក្រោយដឹកនាំពួកគេឈ្នះ Club World Cup កាលពីជាង៤ខែមុនពោលគឺនៅចុងបញ្ចប់នៃរដូវកាលដំបូងរបស់គាត់។


ក្រុម Chelsea បានលើកឡើងថាៈពួកគេមានគោលបំណងសំខាន់ចង់បង្កើនឱកាសបញ្ចប់ក្នុងចំណាត់ថ្នាក់Top- 4 ពោលគឺមានកៅអីលេងនៅក្របខណ្ឌ Champions League ។មានន័យថាក្លឹបបានដើរថយក្រោយនៅរយៈពេលប៉ុន្មានប្រកួតចុងក្រោយពោលគឺពួកគេបានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន 7 លើកចុងក្រោយរបស់ពួកគេ ហើយទទួលបាន 6 ពិន្ទុប៉ុណ្ណោះពី 6 ប្រកួតក្នុងខែធ្នូ និងមានគម្លាតដល់ទៅ15 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ។

ការពិតលោក Maresca មានកុងត្រាដល់ឆ្នាំ 2029 ប៉ុន្តែទោះបីធ្លាប់ដឹកនាំក្រុមឈានដល់ចំណាត់ថ្នាក់កំពូលទាំងបួន និងឈ្នះពានរង្វាន់ Conference League និង Club World Cup កាលពីឆ្នាំមុនពួកគេនៅតែសម្រេចចិត្តចែកផ្លូវគ្នាជាមួយអតីតជំនួយការលោក Pep Guadiola នៅMan.City រូបនេះ ដដែល។
ប្រភព:BBC