អ្នកចាត់ការទូទៅក្រុម Strasbourg លោក Liam Rosenior និយាយថាលោកបានយល់ព្រមដោយផ្ទាល់មាត់ក្នុងការចូលកាន់តំណែងនៅក្លឹបតោខៀវ Chelsea ស្របពេលគ្រូបង្វឹកសញ្ជាតិអង់គ្លេស វ័យ41ឆ្នាំរូបនេះនឹងចូលមកដឹកនាំជំនួសតំណែងលោក Enzo Maresca ដែលបានចាកចេញនៅថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល 2026កន្លងទៅនេះ។
លោកRosenior បាននិយាយថា:ខ្ញុំមិនអាចបដិសេធឱកាសនេះក្នុងការចូលរួមជាមួយក្លឹបដ៏អស្ចារ្យមួយ ដែលជាក្រុមមិនគួរឱ្យជឿ និងជាម្ចាស់ជើងឯក Club World Cup។



ការពិតក្លឹបកំពុងមានវត្តមាននៅលីគកំពូលបារាំង Strasbourg គឺជាផ្នែកមួយនៃការកាន់កាប់ភាគហ៊ុនរបស់មហាសេដ្ឋីជំនួញ Todd Boehly និង Clearlake Capital-owned BlueCo ដែលជាកម្មសិទ្ធិរបស់ក្រុមពហុក្លឹបដែលគ្រប់គ្រង Chelsea ផងដែរ។សម្រាប់លោក Rosenior បាននិយាយថា: ខ្ញុំមិនទាន់បានចុះហត្ថលេខានៅឡើយទេ។តែខ្ញុំបានយល់ព្រមដោយផ្ទាល់មាត់ជាមួយ Chelsea ។ខ្ញុំនឹងធ្វើដើម្បីក្លឹបដែលខ្ញុំធ្លាប់ស្រលាញ់ដូច្នេះខ្ញុំមិនអាចបដិសេធ Chelsea បានឡើយ។

Rosenior បាននិយាយថាគ្រូបង្វឹកក្រុមដំបូង Strasbourg លោក Kalifa Cisse ជំនួយការគ្រូបង្វឹក Justin Walker និងជាប្រធានផ្នែកវិភាគ Ben Warner នឹងចូលរួមជាមួយក្រុម Chelsea ផងដែរ។
ប្រភព:BBC