សេចក្តីជូនដំណឹង: មន្ទីរពេទ្យបង្អែកខេត្តកោះកុងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និង ប្រជាជនរស់នៅក្នុងខេត្តកោះកុងអោយបានជ្រាបថាៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ជំនាញរោគស្រ្តីដែលមានបទពិសោធន៍ច្រើនឆ្នាំ សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និង ផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺរោគស្រ្តីជូនប្រជាជនចាប់ពិថ្ងៃទី9 ដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ2026 នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ប្រភេទជំងឺដែលត្រូវពិនិត្យព្យាបាលមានដូចជាៈជំងឺដុំសាច់នៅស្បូន ដុំគីសដៃស្បូន ជំងឺដុំនៅដោះ និងជំងឺរោគស្រ្តីផ្សេងៗ។
លេខទូរសព្ទទំនាក់ទំនង (016)300 119 រឺតាមរយៈផេក មន្ទីរពេទ្យបង្អែកខេត្តកោះកុង។សូមអរគុណ
ប្រភព:ផេកផ្លូវការណ៍មន្ទីរពេទ្យបង្អែកខេត្តកោះកុង
