ជ័យជម្នះរបស់ក្រុមភ្ញៀវ Bayern Munich ទល់នឹងក្រុមម្ចាស់ផ្ទះ Cologne ដោយលទ្ធផល 3ទល់និង១កាលពីថ្ងៃពុធបានធ្វើអោយក្លឹបតាមស្មើកំណត់ត្រាមួយនៅពាក់កណ្តាលនៃរដូវកាល លីកកំពូលអាឡឺម៉ង់ Bundesliga ជាមួយនិងការស៊ុតបញ្ចូលទីបានច្រើនជាងគ្រាប់បាល់ដែលក្រុមកំពូលរបស់អាល្លឺម៉ង់ផ្សេងទៀតរកបានក្រោយ 17 ប្រកួត។


ជ័យជម្នះនៅកីឡដ្ឋាន RheineEnergieStadion បានជួយអោយក្រុមលោកVicent Kompany បន្តមិនទាន់ចាញ់ដោយឈ្នះ 15 និងស្មើ 2និងបានតាមទានកំណត់ត្រា ដែលធ្លាប់គ្រប់គ្រងដោយលោក Pep Guardiola កាលពីរដូវកាល 2013-14 ដោយរកបាន 47ពិន្ទុនៅ17ប្រកួតដូចគ្នា។


ទោះជាយ៉ាងណា ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបែលហ្សិក Kompany បានស៊ុតបញ្ចូលទី 66 គ្រាប់នៅពាក់កណ្តាលរដូវកាលពោលគឺ 22គ្រាប់ច្រើនជាងក្រុមរបស់លោក Guardiola ដែលធ្លាប់ធ្វើបានកាលពី 12 ឆ្នាំមុន។បច្បន្នឈរនៅលេខរៀងទី1 មាន 47ពិន្ទុ និងប្រកួតស្មើគ្នា17ដងជាមួយ Borussia Dortmund ពួកគេមានគម្លាតពីក្រុមលេខ2 នេះចំនួន 11ពិន្ទុ។

ប្រភព:BBC
វីឌេអូ:Cologne & Bayern Munich