ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកមិនខ្វល់ខ្វាយអ្វីឡើយប្រសិនក្រុមជម្រើសជាតិអ៊ីរ៉ង់ចូលរួមក្នុងការប្រកួត World Cup ឆ្នាំ 2026 នៅរដូវក្តៅនេះ។ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងចំពេលដែលអាមេរិក និងអ៊ីស្រាអែល វាយប្រហារលើអ៊ីរ៉ង់ ខណៈប្រទេសនៅមជ្ឈេមបូព៌ាមិនទាន់ចុះចាញ់និងបន្តវាយប្រហារលើរដ្ឋសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រពែក្ស ក្នុងជម្លោះកាន់តែកើនកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ។


គួរកត់សម្គាល់ថាសហរដ្ឋអាមេរិកកំពុងត្រៀមធ្វើជាសហម្ចាស់ផ្ទះ World Cup ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា រួមជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។

លោក Trump បានប្រាប់ Politico ថា: ខ្ញុំពិតជាមិនខ្វល់ទេ ។ខ្ញុំគិតថាប្រទេសអ៊ីរ៉ង់គឺជាប្រទេសចាញ់យ៉ាងធ្ងន់ធ្ងរ។ ពួកគេកំពុងតែស្ថិតក្នុងភ្នក់ ផ្សង។ឆ្លើយតបបញ្ហានេះBBC Sport បានទាក់ទងទៅ FIFA ដើម្បីសុំការអត្ថាធិប្បាយប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ ។ទោះយ៉ាងណាអ៊ីរ៉ង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ជាលើកទីបួនជាប់ៗគ្នា ហើយគ្រោងនឹងបើកយុទ្ធនាការ World Cup របស់ពួកគេជាមួយនឹងក្រុម New Zealand និង Belgium ក្នុងទីក្រុង Los Angeles មុនពេលការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមអេហ្ស៊ីបក្នុងទីក្រុង Seattle ។ប្រទេសនេះមិនបានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីរដូវក្តៅមុន នៅពេលដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំទីតាំងដែលពួកគេគិតថាជាកន្លែងផលិតអាវុធនុយក្លែអែរដ៍ធំមួយរបស់ពិភពលោក។


ឆ្លើយតបការលើកឡើងនេះប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីរ៉ង់ លោក Mehdi Taj នៅមិនទាន់បញ្ជាក់ច្បាស់ពីការសម្រេចចិត្តប៉ុន្តែ លោក Taj បានប្រាប់ទូរទស្សន៍អ៊ីរ៉ង់ថា វានៅឆ្ងាយពីការរំពឹងទុករបស់យើង ។ លោកបន្ថែមថា មន្ត្រីកីឡារបស់ប្រទេសនឹងសម្រេចថាតើមានវិធានការណាមួយដែលចាំបាច់នៅពេលដ៍ខ្លីខាងមុខ។
ប្រភព:BBC