Cristiano Ronaldo បានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់ដ៏ធំមួយជាមួយគោលបំណងបំពេញមហិច្ឆតាយូរអង្វែង ជាមួយនឹងការបណ្តាក់ទុនអាជីវកម្មលើវិស័យបាល់ទាត់សម័យទំនើបនេះ។ក្រោយសាងប្រវត្តិសាស្រ្តអស់រយៈពេលជាង២ទសវត្សនៅលើទីលានរួចមកហើយនោះឥឡូវនេះ តារាបាល់ទាត់ចាស់វស្សាពោរពេញដោយបទពិសោធន៍ កំពុងត្រៀមចូលកាន់តួនាទីជាសហម្ចាស់ក្លឹប UD Almeria នៅលីកទីពីរអេស្បាញ។


កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ 41 ឆ្នាំបានទិញភាគហ៊ុន 25 ភាគរយនៅក្នុងក្រុមលំដាប់ទីពីររបស់អេស្ប៉ាញតាមរយៈ CR7 Sports Investments របស់គាត់ស្របពេលថ្មីៗនេះ Ronaldo ថ្មីៗនេះបានបន្តប្តេជ្ញាផ្ញើរអនាគតជាមួយក្រុម Al-Nassr ជាមួយគោលបំណងចង់ជួយអោយពួកគេឈ្នះជើងឯក Saudi Pro League លើកដំបូង ខណៈរូបគេបានធ្វើពហិការមិនចូលរួមប្រកួត2លើករួចមកនោះ។

វីរបុរសរបស់ Man. United និង Real Madrid បានចេញសេចក្តីថ្លែងការណ៍ដោយ សរសេរថា : វាជាមហិច្ឆតាដ៏យូររបស់ខ្ញុំក្នុងការរួមចំណែកដល់បាល់ទាត់ លើសពីការលេងទីលាន។UD Almeria គឺជាក្លឹបអេស្ប៉ាញដែលមានមូលដ្ឋានរឹងមាំ និងសក្តានុពលច្បាស់លាស់សម្រាប់ការរីកចម្រើន។ខ្ញុំទន្ទឹងរង់ចាំធ្វើការរួមជាមួយនឹងក្រុមអ្នកដឹកនាំ ដើម្បីគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្លឹប។

ប្រភព:The Sun