ខ្សែប្រយុទ្ធប្រេស៊ីលឆ្នើម Neymar បាននិយាយថាគាត់កំពុងពិចារណាចូលនិវត្តន៍នៅចុងឆ្នាំនេះ។

កីឡាកបច្ចុប្បន្នមានវ័យ 34 ឆ្នាំដែលផ្ទេរពី Barcelona ទៅ Paris St-Germain ក្នុងតម្លៃ 200 លានផោនក្នុងឆ្នាំ 2017 នៅតែជាតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពបាល់ទាត់មិនទាន់មានអ្នកបំបែក បានបន្តរងរបួសដោយនៅ ក្នុងរដូវកាលថ្មីៗនេះ។

ទោះយ៉ាងណាឱកាសបង្ហាញខ្លួន នៅ World Cup សម្រាប់ប្រទេសរបស់គាត់នៅរដូវក្តៅនេះហាក់មានតិចតួចបំផុត។Neymar បានចូលរួមជាមួយក្លឹបកុមារភាពរបស់គាត់ Santos ពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងខែមករាឆ្នាំ 2025 និងបានបន្តកិច្ចសន្យារហូតដល់ចុងឆ្នាំ 2026 ។


ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីឆ្នាំដំបូងដែលជួបបញ្ហារបួសជាមួយSantos គាត់បានខកខានការចាប់ផ្តើមរដូវកាលនៅលីកកំពូលប្រេស៊ីលក្នុងខែមករា បន្ទាប់ពីការវះកាត់ជង្គង់នៅចុងខែធ្នូ ហើយទើបតែបានត្រលប់មកវិញកាលពីសប្តាហ៍មុន។

គាត់បានប្រាប់បណ្តាញអ៊ីនធឺណេតប្រេស៊ីល Caze ថា :ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចាប់ពីពេលនេះទៅ ខ្ញុំមិនដឹងអំពីឆ្នាំក្រោយទេ។វាអាចថានៅពេលដែលខែធ្នូមកដល់ ខ្ញុំចង់ចូលនិវត្តន៍។ ខ្ញុំរស់នៅជាមនុស្សសាមញ្ញាម្នាក់ចាប់ពីពេលឥឡូវនេះ។គួរកត់សម្គាល់ផងដែរថា Neymar មិនទាន់ឈ្នះពានធំលំដាប់ពិភពលោកជាមួយប្រេស៊ីលនោះទេ បន្ទាប់ពីជួយអោយពួកគេឈ្នះពាន Olympic កាលពីឆ្នាំ2016មក ខណៈប្រេស៊ីលម្ចាស់ពាន World Cup 5 សម័យក៍ខកខានលើកពាននេះចាប់តាំងពីឆ្នាំ 2002មកម្លេះ។


Neymar បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងក្រុមសាំបាប្រេស៊ីល ដោយរកបាន 79 គ្រាប់ ច្រើនជាង Pele ពីរគ្រាប់។ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបង្ហាញទម្រង់លេងចុងក្រោយសម្រាប់ក្រុមជម្រើសជាតិក្នុងខែតុលា ឆ្នាំ 2023 បានសារភាពថារបួសគឺជាបញ្ហាប្រឈមដ៏ធំ ដែលគាត់មិនអាចប្រជែងចូលទៅក្នុងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលដឹកនាំដោយលោក Carlo Ancelotti នៅឆ្នាំក្រោយបាន។
ប្រភព:BBC
វីដេអូ:Nemay ជាមួយគ្រាប់បាល់79គ្រាប់សម្រាប់ប្រេស៊ីល