អង់គ្លេស: Michail Antonio បាននិយាយថាគាត់បានធ្វើតាមចិត្តរបស់គាត់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែបាត់បង់ជីវិតខណៈកីឡាករអន្តរជាតិចាម៉ៃកាត្រៀមបង្ហាញខ្លួនជាមួយក្លឹបក្លឹបថ្មីជាលើកដំបូងក្រោយខកខានរយៈពេល 15 ខែ។គួររំលឹកថា Michail ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំដែលបានចូលរួមជាមួយក្រុម Al-Sailiya របស់កាតានិយាយថាម្ចាស់ក្លឹបអង់គ្លេសមិនបានយកចិត្តទុកដាក់លើរូបលោកទៀតទេ បន្ទាប់ពីរូបលោកជួបគ្រោះថ្នាក់ចរចរណ៍ ក្នុងខែធ្នូឆ្នាំ 2024 និងបានធ្វើឱ្យគាត់រងរបួសបាក់ឆ្អឹងជើងជាច្រើនកង់។ទោះយ៉ាងណា Michail បានត្រលប់មកចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិJamaica ជាមួយនឹងការបង្ហាញខ្លួន3លើក ក្នុងខែមិថុនា ។

Antonio បានប្រាប់ BBC Sport ថា:ក្រោយពីជួបគ្រោះថ្នាក់និងត្រលប់មកលេងបាល់ទាត់វិញគាត់ មានអារម្មណ៍ដូចជាសិស្សចូលហ្វឹកហាត់បាល់ ម្តងទៀតអញ្ចឹង ។ Antonio និយាយថាគាត់នៅតែមាន ក្តីស្រឡាញ់ សម្រាប់ West Ham ជាមួយកំនត់ត្រាចូលលេង323 ប្រកួត និងជាកីឡាករញញួរធំស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ Premier League 68 គ្រាប់។ ប៉ុន្តែAntonio ខកចិត្តដែលគាត់មិនទទួលបានឱកាសសូម្បីតែបង្ហាញខ្លួនជំនួបចុងក្រោយក្នុងការប្រកួតមិត្តភាពនៅផ្ទះខ្លួនឯងក្រោយការដឹកនាំរបស់អតីត អ្នកចាត់ការ Graham Potter ក្នុងខែសីហាកន្លងទៅ។


Antonio បាននិយាយថា : ខ្ញុំនៅតែទទួលបានគុណសម្បត្តិដែលខ្ញុំមាននៅក្នុង Premier League អស់រយៈពេល 10 ឆ្នាំកន្លងមក” ។ វាបង្ហាញថា ពីព្រោះអ្នកគ្រប់គ្រងម្នាក់បានដាក់កិច្ចសន្យានៅចំពោះមុខខ្ញុំនៅពេលដែលខ្ញុំបានហ្វឹកហាត់ជាមួយពួកគេ។
ប្រភព:BBC
វីដេអូ: