ជោគវាសនារបស់គ្រូបង្វឹកវ័យក្មេង Xabi Alonso មិនទាន់ប្រាកដច្បាស់នៅឡើយទេ ប៉ុន្តែការប្រកួត Champions League នៅវេលាម៉ោងរំលងអធ្រាតឈានចូលថ្ងៃពុធ ជាមួយនឹងក្រុមមេឃខៀវ Manchester City នៅទឹកដី Santiago Bernabeu អាចបង្ហាញពីសារៈសំខាន់ចុងក្រោយបំផុត។អ្នកគាំទ្រកំពុងបាត់បង់ការអត់ធ្មត់ហើយខណៈពេលដែលពួកគេបានស្រែកហ៊ោចំអកក្រោយពីប្រកួតចាញ់ Celta Vigo ក្នុងលទ្ធផល 2-0 កាលពីថ្ងៃអាទិត្យ និងក្រោយមកក៍មានការប្រជុំបន្ទាន់មួយសម្រាប់ឋានានុក្រមដឹកនាំរបស់ក្លឹបដើម្បីពិភាក្សាអំពីអនាគតរបស់ Alonso។

បច្ចុប្បន្ន Real Madrid នៅមាន ៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ដែលបានឈ្នះតែមួយប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេនៅ La Liga ពោលជាមួយហេតុផលកីឡាកររបួសធ្វើអោយពួកគេធ្លាក់ទម្រង់លេងចុះយ៉ាងខ្លាំងគិតចាប់តាំងពីបានផ្តួលក្រុម Barcelona កាលពីខែតុលាកន្លងទៅនៅជំនួប El-Clasico។



សម្រាប់ប្រធានក្លឹបគឺលោក Florentino Perez បានបង្ហាញពីភាពមិនជឿជាក់ទាំងស្រុងនោះទេលើការផ្លាស់ប្តូរដោយបានលើកឧទាហរណ៍កន្លងមកដែលរូបលោកធ្លាប់ទទួលបានអន្តរាគមន៍ផ្តល់តួនាទីមានដូចជាៈ Rafa Benitez, Julien Lopetegui និង ចុងក្រោយគឺXabi Alonso ជាដើម។


ផ្ទុយទៅវិញលោកចង់លើកពីគ្រូបង្វឹកដែលជួយអោយក្លឹបជោគជ័យ តែមិនសូវមានអន្តរាគមន៍ដូចជា Carlo Ancelotti ឬ Zinedine Zidane នោះ។

ប្រភព:BBC