លោក Michael Carrick គ្រូបង្វឹកក្រុម Manchester United បានវាយតម្លៃដោយបានកោតសរសើរសម្រាប់អ្វីដែលគាត់ទទួលបានពីអ្នកគាំទ្ររបស់ក្លឹប ខណៈរូបលោកបាននិយាយថាគាត់មិនអាក់អន់ចិត្តចំពោះការតវ៉ាដែលបានគ្រោងទុកមុនការប្រកួត Premier League នៅថ្ងៃអាទិត្យជាមួយក្រុម Fulham នោះទេ។Carrick បានដឹកនាំក្រុមឈ្នះពី២ប្រកួតដំបូង ក្រោយចូលមកដឹកនាំជាលើកទីពីរក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នលើក្រុមខ្លាំងគឺ Manchester City និង Arsenal ។


ទោះបីជាបានធ្វើអោយស្ថានភាពប្រសើរឡើងបន្ទាប់ពីក្លឹបចែកផ្លូវជាមួយលោក Ruben Amorim និងបានជម្រុញអោយMan. United ឈានទៅកំពូលតារាង Premier League 4 ជាលើកដំបូងនៅរដូវកាលនេះ។ទោះយ៉ាងណាក្រុមក្រុមអ្នកគាំទ្រឆ្នាំ 1958 កំពុងជំរុញការតវ៉ារបស់ខ្លួនខណៈក្រុមនេះអះអាងថាខ្លួនរំពឹងថានឹងមានអ្នកគាំទ្រពី 5,000 ទៅ 6,000 នាក់នឹងចូលរួមការដង្ហែក្បួនតវ៉ានឹងចាប់ផ្តើមមុនប៉ុន្មានម៉ោងមុនពេលការប្រកួតនៅកីឡដ្ឋានOld Trafford ដោយពួកគេអ្នកគាំទ្រដែលត្រៀមប្រឆាំងតវ៉ាត្រូវដង្ហែក្បួនជួបជុំគ្នានៅចំមុខរូបសំណាកលោក Sir Bobby Charlton នោះតែម្តង។យ៉ាងណាម៉ិញនៅមិនទាន់មានការចុះផ្សាយណាមួយដែលអះអាងថាក្រុមអ្នកតវ៉ាមានបំណងចង់បានអ្វីមួយអោយបានពិតប្រាកដនោះដែរ ពោលគឺមានតែរង់ចាំដល់ពេលមុនម៉ោង9យប់រាត្រីថ្ងៃអាទិត្យនេះតែម្តង។



ខណៈការប្រឆាំងជំទាស់បានកើតមានច្រើនរយៈពេល 21ឆ្នាំចុងក្រោយ ទោះយ៉ាងណាអ្នកចាត់ការវ័យ44 ឆ្នាំCarrickបានលើកឡើងថារូបលោកបានផ្តោតលើការចាប់អារម្មណ៍ទាំងសងខាងមិនថាអ្នកគាំទ្រវិជ្ជមាន និង អវិជ្ជមាន ស្របពេលបុរសសញ្ជាតិអង់គ្លេសបានផ្តល់គុណតម្លៃដល់ម្ចាស់ក្លឹបគឺត្រកូលGlazer និង ម្ចាស់ភាគហ៊ុន25%គឺលោក Sir Jim Ratcliffe នោះ។
ប្រភព:BBC