ក្រុមម្ចាស់ផ្ទះ Mallorca បានបង្កបញ្ហាធំដល់ការប្រជែងពានរបស់ Real Madrid ខណៈកីឡាករVedat Muriqi រកបានគ្រាប់បន្ថែមម៉ោងដើម្បីផ្តួលក្រុមភ្ញៀវ Real Madrid ដោយលទ្ធផល 2-1 សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ។

ជ័យជំនះនេះបានធ្វើឱ្យម្ចាស់ផ្ទះសប្បាយចិត្ត ប៉ុន្តែ Real Madrid គិតត្រឹមសប្តាហ៍ទី30បានថមថយគម្លាតរហូត7ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង LaLiga គឺBarcelona ដែលបានផ្តួល Atletico Madrid ដែលសល់គ្នាតែ10នាក់នៅថ្ងៃជាមួយគ្នាដោយលទ្ធផល 2ទល់និង១ដូចគ្នា ។

ទោះយ៉ាងណាខ្សែប្រយុទ្ធកូសូវ៉ូ Muriqi ធ្លាប់រងការរិះគន់ចំពោះទម្រង់លេងលេងមិនសូវល្អរបស់គាត់ នៅពេលបរាជ័យក្នុងការប្រកួតPlay-offចុងក្រោយសម្រាប់ឈានទៅរកព្រឹត្តិការណ៍ World Cup 2026 ពេលចាញ់ទួរគីកាលពីថ្ងៃអង្គារនោះ បានស្រក់ទឹកភ្នែក ខណៈគ្រាប់បាល់ជ័យជំនះសម្រាប់ Mallorca នាំអោយពួកគេងបើចេញពីក្រុមកាត់ចេញចំនួនពីរពិន្ទុ។

ប្រភព:Reuteurs
1.វីដេអូ:Mallorca vs Real Madrid