អ្នកចាត់ការទូទៅក្រុមឥន្រ្ទីយ៍ដែកអាឡឺម៉ង់លោក Julian Nagelsmann បានរិះគន់អ្នកគាំទ្ររបស់អាល្លឺម៉ង់មួយចំនួនតូច បន្ទាប់ពីពួកគេបានស្រែកចំអកដាក់កីឡាករ Leroy Sané នៅនាទីទី77 អំឡុងពេលក្រុមទទួលជ័យជម្នះ 2-1 លើក្រុមមកពីតំបន់អាហ្រ្វិកគឺ Ghana សម្រាប់ការប្រកួតមិត្តភាពក្នុងទីក្រុង Stuttgart កាលពីថ្ងៃចន្ទ(30 មីនា)ដើមសប្តាហ៍នេះ។ជ័យជំនះរបស់ក្រុមម្ចាស់ផ្ទះគឺជាលើកទីពីរជាប់គ្នាក្រោយពីពួកគេបានផ្តួលស្វីសដោយលទ្ធផល 4-3 កាលពីខែមីនា កន្លងទៅ។



បើទោះបីជាបានរួមចំណែកជួយបង្កើតគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុន្តែ Sané ប្រហែលជាមិននឹកស្មានថានឹងត្រូវបានស្វាគមន៍ដោយការស្រែកហ៊ោឌឺដងពីសំណាក់អ្នកគាំទ្រខ្លួនគឺហេតុផលក្រោយពីខ្សែបម្រើស្លាបក្រុមGalatasaray បង្ហាញទម្រង់លេងមិនល្អទាល់តែសោះកំលុងពេលផ្តួលស្វីសកន្លងមកនោះ។ព្រមជាមួយគ្នានេះដែរបន្ទប់ពីចប់ការប្រកួត កីឡាករជាច្រើននាក់មានដូចជា Undav និងអ្នកចាំទី Alexander Nübel ក៏ដូចជាគ្រូបង្វឹក Nagelsmann បានរិះគន់សកម្មភាពខាងលើនេះគឺជារឿងមិនអាចទទួលយកបានដូចគ្នា។

ប្រភព:Sportbible