ប្រសិនបើក្រុមភ្ញៀវ Barcelona យកឈ្នះម្ចាស់ផ្ទះ Real Betis សម្រាប់ការប្រកួតក្របខណ្ឌLa Liga នៅវេលាម៉ោង 11:30នាទីយប់ថ្ងៃសៅរ៍នេះ នោះពួកគេនឹងឈ្នះការប្រកួតទាំង 12 លើកដំបូងរបស់ខ្លួននៅក្នុងគ្រប់ការប្រកួតក្របខណ្ឌពានរង្វាន់ទាំងអស់សម្រាប់រដូវកាលនេះ! បន្ទាប់មក ពួកគេនឹងត្រូវការជ័យជម្នះត្រឹមតែ 2 លើកទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាដ៏ល្អបំផុតរបស់ខ្លួន ដែលធ្លាប់ឈ្នះ 13 ប្រកួតជាប់ៗគ្នានៅដើមរដូវកាល (កំណត់ត្រាដែលបានបង្កើតឡើងកាលពីរដូវកាល 1923-1924(102ឆ្នាំ)។

គិតត្រឹមសប្តាហ៍ទី 8 ក្រុមលោក Hansi Flick មាន 24ពិន្ទុពីការប្រកួតពោលគឺមិនដែលចាញ់ និងស្មើ ហើយពួកគេមានគម្លាតពីក្រុមលោក Diego Simone (លេខរៀងទី2)ចំនួន5 ពិន្ទុ។



