ក្រុមកំពុងនាំមុខតារាងBundesliga គឺ Bayern Munich Bundesliga មានឪកាសវាយបកបញ្ចូលទីបានបីគ្រាប់ក្នុងរយៈពេល 9 នាទីចុងក្រោយ Tom Bischof 2គ្រាប់(81,90+2) Lennart Karl (90+9)ដោយកីឡាករ នៃការប្រកួតដ៍គួរអោយចាប់អារម្មណ៍ក្រោយពីត្រូវក្រុមFreiburg ស៊ុតបញ្ចូលទីពីរគ្រាប់នាំមុខមុនកាលពីថ្ងៃសៅរ៍ដោយកីឡាករ Johan Manzambi(46) និង Lucas Holer(71)។


បច្ចុប្បន្នពួកគេឈរនៅលើកំពូលតារាងមាន 73 ពិន្ទុគិតត្រឹមសប្តាហ៍ទី28 ខណៈ Borussia Dortmund ឈរនៅលេខរៀងទី2 មាន64ពិន្ទុ និង RB leipzig ព្រមទាំង VfB Stuttgart ឈរនៅលេខរៀងទី3មាន 53ពិន្ទុ ។ការទទួលជ័យជម្នះចុងក្រោយរបស់ Bayern គឺជាការជំរុញការលើកទឹកចិត្តក្រុមមុនការធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Real Madrid នៅសប្តាហ៍ក្រោយសម្រាប់ការប្រកួត Champions League វគ្គ8ក្រុមចុងក្រោយជើងទី1។


ប្រភព:Reuteurs
វីដេអូ: