Cristiano Ronaldo រកបានពីរគ្រាប់ក្នុងការត្រលប់មកវិញក្រោយអវត្តមានដោយសាររបួសរយៈពេលមួយខែដើម្បីជួយក្រុម Al-Nassr ផ្តួលក្រុមបាតតារាង Al-Najma ដោយលទ្ធផល 5-2 ក្នុងការប្រកួតនៅក្របខណ្ឌ Saudi Pro League ។ខ្សែប្រយុទ្ធស្លាបចាស់វស្សាសញ្ជាតិព័រទុយហ្គាល់វ័យ 41 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីពីរដងក្នុងតង់ទីពីរដើម្បីឈានដល់ 23 គ្រាប់ក្នុងការប្រកួតលីកជាច្រើនសម្រាប់ក្លឹបរបស់គាត់នៅរដូវកាលនេះ។Ronaldo បានរងរបួសដាច់សរសៃពួរកាលពីចុងខែកុម្ភៈ ហើយបានធ្វើដំណើរទៅព្យាបាលនៅប្រទេសអេស្ប៉ាញកាលពីខែមីនា បន្ទាប់ពីបញ្ហានេះត្រូវបានរកឃើញថាធ្ងន់ធ្ងរជាងការវិនិច្ឆ័យលើកដំបូង។

វីរបុសក្រុម Real Madrid និង Man. United បានខកខានបង្ហាញខ្លួនការប្រកួតលីកក្នុងស្រុក2លីក និងការប្រកួតមិត្តភាពអន្តរជាតិព័រសម្រាប់ទុយហ្គាល់ទល់នឹងម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ជ័យជំនះក្នុងលីគទី 13លើក ជាប់ៗគ្នាសម្រាប់ Al-Nassr បានពង្រីកការនាំមុខរបស់ពួកគេនៅលើកំពូលតារាងរហូតដល់ 6 ពិន្ទុលើក្រុមលេខ 2 Al-Hilal ដែលនិងប្រកួតជាមួយ Al-Taawoun នៅថ្ងៃសៅរ៍នេះ។សម្រាប់កំនត់ត្រាវិញ Ronaldo បានខិតកាន់តែកៀកក្នុងការរកបាន1000គ្រាប់ ក្រោយសម្រេចបានគ្រាប់បាល់ទី967 សម្រាប់រូបគេហើយ។



ប្រភព:BBC
វីឌេអូ: