បន្ទាប់ពីភាពតានតឹងកំពុងតែកើតមានឡើងខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈពេលអ៊ីរ៉ង់បើកការសងសឹកបន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ព្រមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដកាលពីពេលថ្មីៗនេះ Cristiano Ronaldo និងក្រុមគ្រួសារបានសម្រេចចិត្តចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតក្រោម ហេតុផលសុវត្ថិភាព។


ខ្សែប្រយុទ្ធស្លាបជើងចាស់ដ៍មានបទពិសោធន៍បានបន្តអាជីពជាមួយក្លឹប Al-Nassr ចាប់តាំងពីចូលរួមជាមួយពួកគេ ក្នុងឆ្នាំ 2023 បានធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ទីក្រុងMadrid ដោយសារតែការកើនឡើងហានិភ័យសម្រាប់ជនបរទេសដែលកំពុងរស់នៅប្រទេសនាតំបន់មជ្ឈឹមបូព៌ាមួយនេះ។


Ronaldo បានចំណាយពេលជិត7 ម៉ោង ដោយឆ្លងកាត់ប្រទេសអេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ាណេ មុនពេលចុះចតនៅលើដីអេស្ប៉ាញកាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះតាមយន្តហោះឯកជនប្រភេទ Bombadier Global Express 6500 មានតម្លៃ61លានផោ របស់គាត់ពោលគឺបន្ទាប់ពីបានចាកចេញពីទីក្រុង Riyadh ទៅកាន់ទីក្រុងរាជធានីប្រទេសអេស្បាញកាលពីយប់ថ្ងៃចន្ទ។គួរកត់សម្គាល់ថាបច្ចុប្បន្នកាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់រកប្រាក់ចំណូលបានរហូតដល់ទៅ 488,000 ផោនក្នុងមួយថ្ងៃឯណោះ។
ប្រភព:Onefootball& The Mirror& The Sun
វីដេអូ: