Manchester United បានឈានដល់កិច្ចព្រមព្រៀងលក់អ្នកចាំទីឈុតធំគឺ Altay Bayindir នេះបើយោងតាម Sporx បានចុះផ្សាយ។គួររំលឹកថាកីឡាករអន្តរជាតិតួគីដែលជាអ្នកចាំទីដៃទី2កំលុងពេលវត្តមាន Andrea Onana បានបន្តជាប់ត្រឹមជម្រើសដៃទី2 ក្រោយការមកដល់របស់កីឡាករអន្តរជាតិបែលហ្សិក Senne Lammens ជាជម្រើសដៃទី 1 ។ការពិតគោលដៅផ្ទេរគឺជា Besiktas ដែលជាក្លឹបនៅលីកកំពូលតួគីបានត្រៀម ចុះហត្ថលេខា Bayindir ក្នុងតម្លៃ 4 លានផោននៅរដូវក្តៅបន្ទាប់ពីខកខានមិនបានផ្ទេរយករូបគេកំលុង ខែមករាកន្លងទៅ។




ទោះយ៉ាងណា Bayindir បានបង្ហាញខ្លួនចូលលេងលើកចុងក្រោយឱ្យ Man Utd ក្នុងខែកញ្ញា និងត្រូវការពេលវេលាចូលលេងបន្ថែមទៀតក្នុងវ័យ 27 ឆ្នាំ ដើម្បីធានាបានការជាប់ជម្រើសជាតិចូលរួមប្រកួតព្រឹត្តិការណ៍ធំៗបាន។
ប្រភព: Joe.co.uk
វីដេអូ: