អង់គ្លេស: អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United បានលើកឡើងថាកីឡាករ Mohamed Salah កំពុងបំផ្លាញកេរ្តិ៍ដំណែលរបស់គាត់ដែលបានខំសាងច្រើនមកជាច្រើនឆ្នាំជាមួយក្រុមហង្សក្រហមLiverpool របស់គាត់ ។គួររំលឹកថាអង្គុយលេងជាកីឡាករបម្រុងដល់ទៅ៣ប្រកួតជាប់គ្នាចុងក្រោយនៅក្របខណ្ឌ EPL ធ្វើអោយខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអេហ្សីប Salah បាននិយាយកាលពីថ្ងៃសៅរ៍ថាគាត់មានអារម្មណ៍ថាគាត់ត្រូវបានក្លឹបទុកចោលនៅលើឡានក្រុងដែលគ្មានគោលដៅស្របពេលLiverpool បានលើកឡើងថាទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹក Arne Slot បានបែកបាក់គ្នាខ្លាំងទៅហើយ។


ផ្ទុយទៅវិញឆ្លើយតបបញ្ហានេះវីរបុរសក្រុម Man.Utd លោក Rooney ជឿជាក់ថាគ្រូបង្វឹកសញ្ជាតិហូឡង់លោក Slot ត្រូវតែបង្ហាញសិទ្ធិអំណាចរបស់គាត់អោយបានពេញលេញមុនជំនួបក្នុងការប្រកួត Champions League នៅថ្ងៃអង្គារជាមួយInter Milan និងការបប្រកួតក្នុងផ្ទះនៅថ្ងៃសៅរ៍ក្រោយជាមួយ Brightonនៅចុងសប្តាហ៍នេះ ។

អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុមជម្រើសជាតិអង់គ្លេសបន្តថាៈប្រសិនខ្ញុំជា Salah នោះខ្ញុំគិតពីព្រឹត្តការណ៍បាល់ទាត់ទ្វីបអាហ្រ្វិកAFcon ហើយទុកឱ្យអ្វីៗគ្រប់យ៉ាងស្ងប់ចុះ។ទោះយ៉ាងណាSalah ត្រូវបែងចែកអោយដាច់ ភាពខុសគ្នារបស់គាត់ជាមួយលោក Slot ឬចាកចេញពី Liverpool ហើយគួររកដំណោះស្រាយឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
គួររំលឹកថា Liverpool នៅមិនទាន់វិលមករកចំណាត់ថ្នាក់ល្អនៅឡើយទេ បន្ទាប់ពីទទួលលទ្ធផលបានត្រឹមស្មើជាមួយ Leeds United កាលពីថ្ងៃសៅរ៍ និងបានរំកិលទៅចំណាត់ថ្នាក់លេខ9គិតត្រឹមសប្តាហ៍ទី 15(ឈ្នះ7ស្មើ2ចាញ់6) ដោយមានគម្លាត
3ពិន្ទុពីកំពូលតារាង Top 4។
ប្រភព:BBC