ខ្សែបម្រើ Aurelien Tchouameni បាននិយាយថាជ័យជំន របស់ Real Madrid ទល់នឹងក្រុមភ្ញៀវ Benfica ដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League គឺជា ជ័យជម្នះសម្រាប់អ្នករាល់គ្នាដែលប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។ការលើកឡើងរបស់កីឡាករអន្តរជាតិបារាំង Tchouameni បានកើងមានឡើងក្រោយពីមិត្តរួមក្រុម Vinicius Jr ត្រូវបានទទួលការរើសអើងពូជសាសន៍ដោយកីឡាករ Gianluca Prestianni របស់ Benfica អំឡុងពេលជើងទីមួយ ខណៈកីឡាករអន្តរជាតិប្រេស៊ីលរកបាន1គ្រាប់ក្នុងជ័យជំនះជើងទី1នៅទឹកដី Portugal។


ទោះយ៉ាងណាងាក Prestianni កីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីនដែលរកការចោតប្រកាន់ នៅតែបដិសេធមិនប្រកាន់ពូជសាសន៍លើកីឡាករប្រេស៊ីលរូបនេះនិងត្រូវបានសហព័ន្ធ Uefa ដាក់បម្រាមមួយប្រកួតជាមួយគ្រូបង្វឹករបស់ខ្លួនគឺលោក Jose Mourinho។



ទោះយ៉ាងណា Vinicius បានក្លាយជាអ្នកស៊ុតបញ្ចូលទីម្តងទៀតគឺគ្រាប់បាល់ទីពីររបស់ Real Madrid ខណៈក្រុមយក្សអេស្ប៉ាញបានយកឈ្នះក្នុងលទ្ធផល 2-1 និងកក់កន្លែងរបស់ពួកគេនៅជុំបន្ទាប់ជាមួយនឹងជ័យជម្នះសរុប ទាំងពីរប្រកួត 3-1 ។
ប្រភព:BBC