សហព័ន្ធកីឡាបាល់ទាត់កូឡុំប៊ី (FCF) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Minnesota សហរដ្ឋអាមេរិក បន្ទាប់ពីមានអការៈជំងឺខ្សោះជាតិទឹកយ៉ាងខ្លាំង។នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្សែបម្រើកណ្តាលបានចំណាយពេល 72 ម៉ោងចុងក្រោយ ក្រោមការអង្កេតរបស់ផ្នែកវេជ្ជសាស្ត្រយ៉ាងយកចិត្តទុកដាក់។ ស្ថានភាពនេះបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីបរាជ័យពេលជួបបារាំងក្នុងអំឡុងការប្រកួតមិត្តភាពរបស់ FIFA កាលពីពេលថ្មីៗនេះ។


សហព័ន្ធចង់បញ្ជាក់ឱ្យច្បាស់ថាស្ថានភាពជំងឺនេះមិនទាក់ទងនឹងរបួសសាច់ដុំ ហើយក៏មិនមានទំនាក់ទំនងជាមួយសកម្មភាពកីឡាបាល់ទាត់របស់គាត់ដែរ ខណៈពួកគេបានសង្កត់ធ្ងន់ថាការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយ៉ាងហោច2ទៅ3ថ្ងៃទៀតគឺជាវិធានការបង្ការឱ្យកីឡាករមានស្ថេរភាពស្តាកាយសម្បទាឡើងវិញ និងជាសះស្បើយ។

អំឡុងពេលសម្រាកអន្តរជាតិកាលពីពេលថ្មីៗនេះ កូឡុំប៊ីបានរងបរាជ័យ 2-1 ក្រោមស្នាដៃក្រូអាត និងចាញ់បារាំង 3-1 ខណៈដែល James Rodriguez នៅតែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ក្រុមជម្រើសជាតិមុនការប្រកួតដ៏ប្រគួតរបស់កូឡុំប៊ីនាពេលខាងមុខខណៈបច្ចុប្បន្ន James កំពុងលេងអោយក្រុម Minesota United នៅលីកកំពូលសហរដ្ឋអាមេរិក MLS។

ប្រភព:Besoccer
1.វីដេអូ:Colombia vs Croatia
2.វីដេអូ:Columbia vs Croatia