ព្រឹត្តការណ៍ទស្សនាបាល់ទាត់ពិភពលោកនិងមកដល់ក្នុងពេល71ថ្ងៃទៀត(11មិថុនា-19កក្កដា)មានសរុប48ក្រុម ខណៈឆ្នាំ 2026 នេះក្រុម Uzbekistan, Jordan, និង Cape Verde សុទ្ធតែកំពុងប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីមួយរបស់ពួកគេ ស្របពេលក្រុមមកពីប្រជុំកោះHaiti(ទ្វីបអាមេរិកកណ្តាល) បានបង្ហាញខ្លួនជាលើកទីពីររបស់ពួកគេចាប់ក្រោយខកខានគិតតាំងពីឆ្នាំ 1974 ទន្ទឹមនឹងនេះប្រទេសអ៊ីរ៉ាក់ និងសាធារណៈរដ្ឋកុងហ្គោក៍បានត្រៀមខ្លួនដូចគ្នា។

ទោះយ៉ាងណាមានកីឡាករឆ្នើមលេចធ្លោ 12 រូប និងមិនមានវត្តមានសម្រាប់ការប្រកួតនៅពេលខាងមុខនេះទេ។
1.Carlos Baleba
កីឡាករBrighton Albion មិនបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិ កាមេរ៉ូនដោយសារតែពួកគេបានធ្លាក់ចេញត្រឹមវគ្គជម្រុះPlay-offវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

2.Benjamin Sesko
កីឡាករក្លឹបMan.Utd សញ្ជាតិស្លូវើនៀរូបនេះ និង មិត្តរួមជាតិកីឡាករ Jan Oblak (បច្ចុប្បន្នលេងអោយក្រុម At.Madrid)និងមិនមានវត្តមានសម្រាប់ព្រឹត្តការណ៍មួយនេះទេ។

3.Sandro Tonali
ខ្សែបម្រើក្រុមសារិកាព្រៃNewcastle មិនបានបង្ហាញខ្លួននៅព្រឹត្តការណ៍នេះទេ បន្ទាប់ពីក្រុមអសូរីអីតាលីបានធ្លាក់ត្រឹមវគ្គPlay-off ចុងក្រោយជាមួយបូស្នី ខណៈអ៊ីតាលីបានបរាជ័យក្នុងការបង្ហាញខ្លួន3សម័យកាលចុងក្រោយ បន្ទាប់ពីពួកគេ បានបង្ហាញខ្លួនលើកចុងក្រោយនៅWorld Cup 2014 នៅប្រេស៊ីល។

4.Riccardo Calafiori
ខ្សែការពារស្លាបឆ្វេងដែលត្រូវក្រុមArsenal ទិញពីក្រុម Bologna ក្រោយជួយអោយអសូរីអ៊ីតាលីលើកពាន Euro 2024 មិនបានបង្ហាញខ្លួននៅព្រឹត្តការណ៍មួយនេះដូចគ្នាក្រោយពីអ៊ីតាលីមិនអាចឆ្លងផុតវគ្គជម្រុះPlay_Off ចុងក្រោយបាន។

5.Dusan Vlahovic
កីឡាករអន្តរជាតិស៊ែបីមិនអាចចូលលេងព្រឹត្តការណ៍មួយនេះបានទេក្រោយពីក្រុមជម្រើសជាតិស៊ែប៊ីបានធ្លាក់ចេញត្រឹមវគ្គPlay-Offជាមួយក្រុមអាល់បានី

6.Ademola Lookman
Lookman បានសាងកេរ្ត៍ឈ្មោះដោយរកបានHat-trick 3គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ Europa League 2023 អោយក្រុម Atalanta មុនពេលចាកចេញទៅAt.Madrid។ទោះយ៉ាងណានីហ្សេរីយាមិនអាចបង្ហាញខ្លួននៅព្រឹត្តការណ៍World Cup 2026នេះបានទេ បន្ទាប់ពីក្រុមពួកគេចាញ់សាធារណៈរដ្ឋកុងហ្គោវគ្គPlay-off ចុងក្រោយ។

7.Serhou Guirassy
ខ្សែប្រយុទ្ធឆ្នើមដើមកំណើតបារាំងកំពុងលេងអោយក្រុមDortmund ប៉ុន្តែមានសញ្ជាតិហ្គីណេរូបនេះមិនមានវត្តមានឡើយសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននោះ។

8.Gianlugui Donnarumma
អ្នកចាំទីកំពស់ខ្ពស់របស់ក្រុមជម្រើសជាតិអ៊ីតាលីខកខានបង្ហាញខ្លួន3សម័យកាល ជាប់ៗគ្នាទៅហើយ(2018,2022,2026) បន្ទាប់ពីក្រុមរបស់ពួកគេមិនអាចឆ្លងផុតវគ្គជម្រុះPlay-offចុងក្រោយជាមួយបូស្នី។

9.Victor Osimhen
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមNapoli បច្ចុប្បន្នលេងអោយក្រុមGalatasarayមិនអាចបញ្ចេញសមត្ថភាពលេងអោយក្រុមជម្រើសជាតិនីហ្សេរីយាបង្ហាញខ្លួននៅព្រឹត្តការណ៍World Cup 2026នេះបានទេ បន្ទាប់ពីក្រុមពួកគេចាញ់សាធារណៈរដ្ឋកុងហ្គោវគ្គPlay-off ចុងក្រោយ។

10.Khvicha Kvaratskhelia
ខ្សែបម្រើស្លាបឆ្វេងឆ្នើមរបស់ក្រុម PSG សញ្ជាតិGeorgia មិនមានឱកាសបង្ហាញខ្លួនសម្រាប់ព្រឹត្តការណ៍ពានរង្វាន់FIFA World Cup 2026 នោះទេ ក្រោយមិនអាចឆ្លងផុតវគ្គជម្រុះចែកពូលទៅលេងវគ្គPlay-Offក្នុងក្រុមE បន្ទាប់ពីមិនអាចប្រជែងអេស្បាញ និង តួគីបាន។

11.Robert Lewandowski
ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិបូឡ៉ូញមិនអាចជួយក្រុមរបស់ខ្លួនបាននោះទេ បន្ទាប់ពីពួកគេបានចាញ់ក្រុមស៊ុយអែតនៅវគ្គPlay-Off ផ្តាច់ព្រ័ត្រកាលពីថ្ងៃទី1 មេសានេះ។

12.Jan Oblak
អ្នកចាំទីឆ្នើមជើងចាស់ក្រុមAt.Madrid មិនមានវត្តមានសម្រាប់ការប្រកួតFIFA World Cup 2026នេះទេ ក្រោយចាញ់កូសូវូនៅផ្ទះខ្លួនឯងកាលពីចុងឆ្នាំ2025។

ប្រភព:Givemesport