អ្នកចាត់ការទូទៅលោក Liam Rosenior បាននិយាយកាលពីថ្ងៃសុក្រថាក្រុមតោខៀវ Chelsea បានដកឈ្មោះកីឡាករតម្លៃផ្ទេរកំណត់ត្រាគឺ Enzo Fernandez អោយអង្គុយអានកាសែតពីរប្រកួតបន្ទាប់ពីខ្សែបម្រើរូបនេះបង្ហាញពីភាពមិនច្បាស់លាស់ជា សាធារណៈអំពីអនាគតរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge។

មានន័យថាសមាជិកជ័យលាភី World Cup ក្រុមពពកសអាហ្សង់ទីនត្រូវមិនបានចូលលេងសម្រាប់ការប្រកួតពានរង្វាន់ FA Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រពេលផ្តួល Port Vale ដោយលទ្ធផល 4:0 និងបន្តអវត្តមានការប្រកួត Premier League នៅថ្ងៃអាទិត្យក្រោយជាមួយក្រុមេឃខៀវ Man. City នោះទេ។

គួរកត់សម្គាល់ថាខ្សែបម្រើដែលបានផ្ទេរពីBenfica មកកាន់ Chelsea ក្នុងតម្លៃ121លានយូរ៉ូ កាលពីដើមឆ្នាំ 2023បានពាក់ស្លាកប្រធានក្រុមបង្ហាញខ្លួននៅប៉ុន្មានប្រកួតចុងក្រោយក្នុងពេលអវត្តមានកីឡាករ Reece James ដែលរងរបួស បានព្រលយពាក្យថាមានជម្រើសបន្ទាប់ពីព្រឹត្តការណ៍ World Cup 2026 ហើយបង្ហាញពីបំណងចង់រស់ទៅបន្តអាជីពនៅប្រទេសអេស្ប៉ាញ។

ប្រភព:Reuteurs
វីដេអូ: