Chelsea បានបង្ហាញការចាប់អារម្មណ៏ និង ចង់ផ្ទេរយកកីឡាករឆ្នើមរបស់ក្រុម Brentford ដែលជាតួអង្គសំខាន់នៅក្នុងផែនការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវកាលថ្មី 2026-2027 ។ ប្រភពពីគេហទំព័រ ESPN ក្រុមតោខៀវ Chelsea កំពុងបើកការតាមដានយ៉ាងយកចិត្តទុកដាក់នូវវឌ្ឍនភាពរបស់កីឡាករប្រេស៊ីល Igor Thiago ទោះបីជាក្រុមជើងឯក FIFA Club World Cup នៅឡើយផ្តល់ជូនជាផ្លូវការលើការពិភាក្សាជាមួយក្លឹបគូប្រជែងទីក្រុងឡុងដ៍មួយនេះក៍ដោយ។



ងាកមកក្រុមជម្រើសជាតិវិញ Igor Thiago បានជាប់ក្នុងបញ្ជីសម្រាំងបណ្ដោះអាសន្នរបស់លោក Carlo Ancelotti សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ក្នុងនាមតារាឆ្នើមនៅលីកកំពូល អង់គ្លេស ដោយរកបាន21 គ្រាប់ក្នុង 31 ប្រកួត។ ជាមួយនិងទម្រង់លេងដ៏អស្ចារ្យរបស់គាត់និងត្រួសត្រាយផ្លូវបង្ហាញខ្លួនក្នុងក្រុមជម្រើសប្រេស៊ីលផងដែរសម្រាប់ការប្រកួតមិត្តភាព នៅខែមីនាជាមួយបារាំង និងក្រូអាត។

យ៉ាងណាម៉ិញជាមួយកីឡាករដែលមានស្រាប់ដូចជា Delap និង Nicolas Jackson ត្រៀមចាកចេញពីក្លឹបខណៈមិត្តរួមជាតិJoao Pedroអាចនិងលេងចាប់ដៃគូគ្នា។ជាមួយគ្នានេះផងដែឬប្រសិនកិច្ចព្រមព្រៀងឆ្ពោះដំណើរការទៅនោះមែនទែននោះ ក្រុម Brentford ពឹងថានឹងទាមទារតម្លៃខ្លួនមិនក្រោម 60 លានផោនដើម្បីចែកផ្លូវជាមួយ Igor Thiago ជាអចិន្ត្រៃយ៍ខណៈ Thiago កាលពីខែកុម្ភៈទើបតែ ចុះហត្ថលេខាលើកិច្ចសន្យាបន្តកុងត្រានៅទឹកដី Stamford រហូតដល់ឆ្នាំ 2031 ជាមួយនឹងជម្រើសមួយឆ្នាំទៀត។

កាលពីខែមករា Igor Thiago ត្រូវបានដាក់បញ្ចូលឈ្មោះរបស់គាត់ទៅក្នុងសៀវភៅប្រវត្តិសាស្ត្រថាជាកីឡាករប្រេស៊ីលដែលរកបានច្រើនជាងគេក្នុងយុទ្ធនាការ Premier League តែមួយរដូវកាល។សម្រាប់ការប្រកួតព្រឹត្តការណ៏ក្របខណ្ឌ UCL ក្រុម Chelsea ធ្វើមិនបានល្អទេនៅជើងទី1 វគ្គ 16ក្រុមដោយត្រូវ PSG ជាគូសងសឹកលត់ក្នុងលទ្ធផល 5 ទល់និង2។
ចំណែកនៅក្របខណ្ឌ EPL វិញ Chelsea និងត្រូវប្រកួត EPL នៅសប្តាហ៍ទី 30 នេះវេលាម៉ោង 12រំលងអធ្រាតថ្ងៃសៅរ៏នេះជាមួយក្រុមសារិកាព្រៃ Newcastle ។បច្ចុប្បន្នក្រុមឈរនៅលេខរៀងទី5 មានគម្លាតពីក្រុមនាំមុខតារាងArsenal 19ពិន្ទុ។
ប្រភព:Besoccer
វីដែអូ: Igor Thiago