លោក Sir Jim Ratcliffe សហម្ចាស់ក្លឹប Manchester United បាននិយាយថា លោក Michael Carrick កំពុងធ្វើ ការងារដ៏ល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ប៉ុន្តែបានបដិសេធមិននិយាយថាគ្រូ បង្វឹកវ័យ៤៤ឆ្នាំរូបនេះនិងធានា ហើយ ទទួលបានតួនាទីតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៏ជាក់លាក់រឺយ៉ាងណានោះទេ។

គួររំលឹកថាអតីតខ្សែបម្រើរបស់ Man.United លោក Carrick បានចូលមកដឹកនាំក្រុមនៅទឹកដី Old Trafford ក្រោយពីក្រុមចបណ្តេញលោក Ruben Amorim កាលពីខែមករា ។ ទោះយ៉ាងណាបុរសសញ្ជាតិអង់គ្លេសរូបនេះបានដឹកនាំក្រុមឈ្នះ 6 ប្រកួតក្នុងចំណោម 8 ប្រកួតចុងក្រោយខណៈ Man. United ទទួលបានពិន្ទុច្រើនជាងក្រុមផ្សេងទៀតនៅក្នុង Premier League រួមទាំងក្រុមនាំមុខ Arsenal ផងដែរ។

ដកស្រង់សម្តីចេញពីគេហទំព័រ Sky Sport News មហាសេដ្ឋីសញ្ជតិអង់គ្លេសបានបញ្ជាក់យ៉ាងដូច្នេះថាៈ Man Utd បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងលីគចុងសប្តាហ៍នេះ ជាមួយនឹងការប្រកួតចំនួន 9 ដែលនៅសល់ក្នុងដំណើរឆ្ពោះទៅកាន់វគ្គជម្រុះ Champions League ជាលើកដំបូងចាប់តាំងពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងរដូវកាល 2022-23 ។

ច្បាស់ណាស់យើងកំពុងគិតអំពីកៅអីលេងនៅក្របខណ្ឌ Uefa Champion League រដូវកាលថ្មី ប៉ុន្តែការប្រកួតនៅប្រមាណ 7 ទៅ 8 ទៀត។ដូចនេះប្រសិនគាត់(Carrick)ដឹកនាំ Man Utd មានកៅអីលេងនៅក្របខណ្ឌChampions League នោះ គាត់នឹងបន្តដឹកនាំក្រុមសម្រាប់រដូវកាលថ្មី។

រំលឹកពីអតីតកាលវិញលោក Ratcliffe ធ្លាប់ផ្តល់កុងត្រាថ្មីឱ្យអតីតគ្រូបង្វឹក Erik ten Hag ក្រោយទទួលជ័យជម្នះពាន FA Cup ចុងក្រោយលើ Manchester City ក្នុងឆ្នាំ 2024 ប៉ុន្តែបានបញ្ចប់តំណែងអតីតគ្រូបង្វឹកហូឡង់មិនដល់បីខែផងក្នុងរដូវកាលបន្ទាប់។ក្រោយមកទៀតអតីតគ្រូបង្វឹកលោក Amorim ត្រូវផ្តល់ទំនុកចិត្តទោះបីជាបានទទួលតួនាទីពេញសិទ្ធិនិងដឹកនាំMan. United បញ្ចប់ក្នុងចំណាត់ថ្នាក់ទី 15 ក្នុងក្របខ័ណ្ឌ Premier League និងចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Tottenham កាលពីរដូវកាលចាស់។ផ្ទុយមកវិញក្នុងរដូវកាលនេះលោក Ratcliffe ធ្លាប់ និយាយកាលពីខែតុលាថាត្រៀមផ្តល់ទំនុកចិត្តដល់ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នូវកុងត្រាបីឆ្នាំបន្ថែមទៀតប៉ុន្តែទីបំផុតអតីតគ្រូបង្វឹក Sporting ត្រូវបានបណ្តេញចេញកាលពីខែមករា បន្ទាប់ពីកាន់តួនាទីបានតែ 4ខែ។
ប្រភព:BBC