មន្ទីរពេទ្យបង្អែកឈូកខេត្តកំពតសូមជូនដំណឹងដល់ សាធារណ:ជនអោយបានជ្រាបថា: មន្ទីរពេទ្យបង្អែក ឈូក បានសហការជាមួយ មន្ទីរពេទ្យព្រះអង្គឌួង ភ្នំពេញ រួមគ្នាផ្តល់សេវាថែទាំ ព្យាបាលជំងឺភ្នែកនិងចែកជូនវ៉ែនតា ជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ចំនួន២០០០នាក់ ដោយមិនមានបង់ប្រាក់ឡើយ

=» ២៨-០៣-២០២៦ៈពិនិត្យសុខភាពភ្នែកនិងផ្តល់វ៉ែនតា(តែមួយថ្ងៃទេ)
=» ២៩-០៣-២០២៦ៈ វះកាត់ជម្ងឺភ្នែក ដែលលោកគ្រូអ្នកគ្រូ
ពេទ្យបានរកឃើញមានជំងឺភ្នែកដែលត្រូវធ្វើការវះកាត់
=» ៣០-០៣-២០២៦ :ពិនិត្យអ្នកជំងឺក្រោយវះកាត់
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូម បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា ដែលមានបញ្ហាភ្នែក អញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាល និងបើកវ៉ែនតាកុំបីខាន។

អាស័យដ្ឋាន: មន្ទីរពេទ្យបង្អែកឈូក ស្ថិតនៅ ភូមិឈើទាល ឃុំឈូក
ស្រុកឈូក ខេត្តកំពត (នៅម្តុំផ្សារឈូក ទល់មុខធនាគាអេប៊ីអេ ស្រុកឈូក ខេត្តកំពត)
ប្រភព: Page មន្ទីរពេទ្យបង្អែកឈូក