លោក Pep Guardiola បានបង្ហើបប្រាប់អោយដឹងថាអ្នកចាំទីជម្រើសដំបូងសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ដំបូងនៅរដូវកាលនេះជាមួយក្រុម Arsenal គឺកីឡាករ James Trafford ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យ។ សម្រាប់ប្រArsenal មិនស្គាល់ចាញ់សោះក្នុងការជួបគ្នាប្រាំមួយលើកមុនរបស់ពួកគេជាមួយនឹងMan. City ហើយឈ្នះដោយបាល់ប៉េណាល់ទីក្នុង Community Shield ក្នុងខែសីហា ឆ្នាំ 2023 ដែលជាពេលដែលក្រុមទាំងពីរជួបគ្នាលើកចុងក្រោយនៅ Wembley។

James Trafford បានសង្គ្រោះបាល់មិនអោយចូលទីសោះ( Clean Sheet ) ចំនួន 5 ដង និងរបូតគ្រាប់បាល់បញ្ចូលទី10 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 12 លើករបស់គាត់នៅរដូវកាលនេះ ។បើទោះបីជារូបគេមិនសូវបានបង្ហាញខ្លួនទៀងទាត់នៅក្នុងការប្រកួតពានរង្វាន់ធំៗក៏ដោយ ប៉ុន្តែទម្រង់លេងនៅ ពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ជ័យជំនះលើ Newcastle ពិតជាធ្វើអោយរូបគេទទួលបានការចាប់អារម្មណ៏ ។


គួររំលឹកថាការបង្ហាញទម្រង់លេងមិនបានល្អរបស់អ្នកចាំទីដៃទី១ Guinlugui Donnarumma នៅក្របខណ្ឌ UCL ទាំង2ប្រកួត បានធ្វើអោយអ្នកចាត់ការសញ្ជាតិអេស្បាញងាកមកប្រើប្រាស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះវិញ។
ប្រភព:Skysportnews
វីដេអូ: James Trafford