Ruben Dias ខ្សែការពារកណ្តាល Manchester City នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅវេលាម៉ោង11និង 30នាទីយប់នេះ ដោយសាររបួសសរសៃពួរ។កីឡាករវ័យ 28 ឆ្នាំរូបនេះបានចូលលេងក្នុងតង់ទី 1 អំឡុងពេលប្រកួតចាញ់ក្រុម Real Madrid 2-1 ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ និងបានក្លាយជាកីឡាករបម្រុងដែលមិនធ្លាប់មានក្នុងការប្រកួត Premier League កំលុងស្មើជាមួយក្រុម West Ham នៅចុងសប្តាហ៍កន្លងទៅ។


Dias បានខកខានការប្រកួតចំនួន 8 ដងនៅដើមឆ្នាំនេះជាមួយនឹងរបួសសរសៃពួរដូចគ្នា ប៉ុន្តែបានវិលត្រលប់ មកវិញនៅដើមខែកុម្ភៈ។Josko Gvardiol នឹងអវត្តមានសម្រាប់ខ្សែការពារដ៍សំខាន់ផងដែរ ដោយសារតែរបួសជើងរើឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហានេះកំលុងប្រកួតស្មើ Chelsea កាលពីចុងខែមករា។ ដូច្នេះជំនួសមកវិញ Abdukodir Khusanov និង Nathan Ake និងត្រូវលេងចាប់ដៃគូគ្នាជួសពួកគេទាំងពីរ។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Roberto Martinez និងមិនត្រូវបានកោះហៅសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខរបស់ពួកគេជាមួយម៉ិកស៊ិក និងសហរដ្ឋអាមេរិកនោះទេ។

ប្រភព:Givemesport