
សហព័ន្ធកីឡាបាល់ទាត់ក្រុមសាំបាប្រេស៊ីលបានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Chelsea គឺ Joao Pedro ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល ដោយសារបញ្ហារបួសជង្គង់។បន្ទាប់ពីត្រូវបានជ្រើសរើសឱ្យចូលលេងឈុតធក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក្រោយខកខានមិនបានជាប់ក្នុងក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup កន្លងទៅ ខ្សែប្រយុទ្ធវ័យក្មេងពាក់អាវលេខ 9 របស់ Chelsea រូបនេះ ត្រូវបានដកចេញជាផ្លូវការពីបញ្ជីឈ្មោះក្រុមជម្រើសជាតិប្រេស៊ីលម្តងទៀត ដោយសារតែរបួសជង្គង់ពេលប្រកួតស្មើទល់នឹងក្រុម Hull City 2:2។\
គួរកត់សម្គាល់ថាកីឡាករវ័យ 24 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីសរុបចំនួន 20 គ្រាប់ឱ្យក្លឹប Chelsea ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់នៅចន្លោះឆ្នាំ ២០២៥-២០២៧ ដោយបានដើរតួនាទីដ៏សំខាន់ក្នុងនាមជាខ្សែប្រយុទ្ធសម្រាប់ក្រុមលំដាប់កំពូលមួយនេះ។យោងតាមប្រព័ន្ធផ្សព្វផ្សាយកីឡារបស់ប្រេស៊ីលឈ្មោះ Globo បានឱ្យដឹងថា ខ្សែបម្រើរបស់ក្លឹប Fluminense គឺ Matheus Martinelli នឹងចូលមកជំនួសតំណែងរបស់គាត់នៅក្នុងក្រុម។

