អាសូរ! និស្សិត១រូប សង្ស័យនាំសង្សារទៅលេងទឹកធ្លាក់ជ្រាវ ខណៈមេឃភ្លៀង ទឹកហូរយ៉ាងគំហុក កួចបោ.កផ្ទប់ផ្ទាំងថ្មស្លា.ប់
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ដែលគេស្គាល់ថាជា និស្សិតជំនាញអាយធី(IT) បានបោកក្បាលជាមួយថ្មស្លាប់ភ្លាមៗ សង្ស័យនិស្សិតរូបនោះបាននាំសង្សារដើរលេងតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ហើយមេឃធ្លាក់ខ្លាំងទឹកហូរយ៉ាងគំហុក គួចបោកផ្ទប់ជាមួយផ្ទាំងថ្មបង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍យុវជនជានិស្សិតទឹកហូរគួចបោកផ្ទប់ផ្ទាំងថ្មបោកក្បាលស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទឹកធ្លាក់ជ្រាវជាន់ទី៦ ស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា មានករណី ឧបទ្ទវហេតុ (រអិលជើងធ្លាក់ជ្រោះ បណ្ដាលឱ្យយុវជនម្នាក់ស្លាប់)។ បើតាមការរៀបរាប់របស់ ឈ្មោះ សូត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិពពី ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រូបខ្លួន និងជនរងគ្រោះ ឈ្មោះ ឈៀ ឈុយឃាង ភេទប្រុសអាយុ២០ឆ្នាំ ជានិស្សិតជំនាញអាយធី(IT) រស់នៅក្នុងភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានមកលេងទឹកធ្លាក់ជ្រាវ ពេលមកដល់ក៏បាននាំគ្នាអង្គុយញាំបាយនៅជាន់ទី២ទឹកធ្លាក់តំបន់ជ្រាវ។ ពេលញាំបាយរួចក៏បាននាំគ្នាឡើងទៅងូតទឹកនៅជាន់ទី៦ ពេលទៅដល់ក៏បានដើរឆ្លងទៅត្រើយម្ខាងទៀតដើម្បី ងូតទឹក និងថតរូបលេង។

នារីរូបនោះបានបន្តទៀតថា ងូតទឹក និងថតរូបលេងបានមួយសន្ទុះក្រោយមកក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកក៏បានហក់ឡើង នាងនិងយុវជនរងគ្រោះក៏បាននាំគ្នាសាកឆ្លងមកវិញចំនួន២ដងដែរ។ ប៉ុន្តែឆ្លងទៅមិនបានដោយសារតែទឹកហូរខ្លាំងពេក ក៏នាំគ្នាត្រឡប់ក្រោយវិញ។ ដោយសារតែសភាពការណ៍ពេលនោះ នាងនិងយុវជនរងគ្រោះបានសាកល្បងលូកជើងថាឆ្លងទៅម្ដងទៀតស្រាប់តែទឹកបោកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះឈ្មោះ ឈៀ ឈុយឃាង ធ្លាក់ចុះទៅក្រោមប្រហែល៥០០ម៉ែត្រ ពេលនោះឈ្មោះសូត ស្រីនិច បានស្រែកឱ្យគេជួយ។
មួយសន្ទុះក្រោយមកក៏មានប្រជាការពារ៣ ទៅ៤នាក់ ចុះមកស្រង់យុវជនរងគ្រោះចេញពីទឹក ដោយជនរងគ្រោះបានបោកក្បាលជាមួយផ្ទាំងថ្មរបណ្តាលឱ្យស្លាប់ បាត់ទៅហើយ។ ក្រោយមកបាននាំគ្នាសែងសពយុវជនរងគ្រោះចុះមកខាងក្រោម។ ហើយក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ហើយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្ពង បានទទួលរបាយការណ៍ ចុះទៅដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យ និងកោសល្យវិច័យ លើសាកសពយុវជនខាងលើមានស្នាមរបួសក្បាលខាងស្ដាំឈាមហូរតាមត្រចៀក ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
ភ្ញៀវទេសចរណ៍ដែលទៅលេងកំសាន្តនៅតំបន់ទឹកធ្លាក់ជ្រាវ បានលើកឡើងថានៅរដូវវស្សានេះគួរតែនៅតាមតំបន់រមណីយដ្ឋាននានា ជាពិសេសប្រធានសហគមន៍នានា ដែលមានការគ្រប់គ្រងគួរតែមានវិធានការទប់ស្កាត់ និងជូនដំណឹងដល់ភ្ញៀវទេសចរណ៍ដែលទៅលេង ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់ គួរតែប្រាប់ពីបញ្ហាព្រឈម ពីព្រោះថាភ្ញៀវទេសចរ មិនស្គាល់ច្បាស់នូវភូមិសាស្ត្រដែលគ្រោះថ្នាក់នោះឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទទៅលោក នៅ នី មេភូមិតាំងសំរោង ឃុំអមលាំង និងលោក ប្រធានសមាគម ទឹកធ្លាក់ជ្រាវ លោកបានឱ្យដឹងថា រាល់ថ្ងៃសហគមន៍ របស់លោកតែងតែប្រាប់ភ្ញៀវទេសចរ និងអ្នកមកលេងកំសាន្តទាំងអស់ តាំងពីកន្លែងខាងក្រោម(កន្លែងផ្ញើម៉ូតូ) និងមិនមេក្រូផ្សព្វផ្សាយ និងជូនដំណឹង ហាមឃាត់ ពេលដែលជួបគ្រោះធម្មជាតិ ប៉ុន្តែភ្ញៀវទេសចរខ្លះមិនស្តាប់ពួកគាត់ជាម្ចាស់តំបន់នេះទេ។ ប្រសិនបើមានភ្លៀងធ្លាក់យ៉ាងយូរ១ម៉ោងកន្លះ ទៅ២ម៉ោងទឹកស្រកអស់ហើយ ដូច្នេះប្រសិនបើភ្ញៀវទេសចរដើរលេងកន្លែងណា បើមេឃកំពុងភ្លៀងនៅកន្លែងនឹងសិនទៅ ឆ្លងមិនទេនោះ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ មានករណីយុវជនម្នាក់ស្លាប់នេះ សហគមន៍បានជូនដំណឹង និងស្រែកតាមមេក្រូដែរ ប៉ុន្តែសង្ស័យយុវជននិងសង្សារ នៅកន្លែងកន្លៀតថ្មរ ទំនងមិនលឺសម្លេងប្រកាសទើបជួបបញ្ហាបែបនេះទៅ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ក្រោយពិនិត្យ ធ្វើកោសល្យវិច័យរួចរាល់លើសពយុវជនខាងលើ នគរបាលបានប្រគល់សពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភព:Facebook