ខ្សែការពារ Lisandro Martinez របស់ក្រុម Man. United ត្រូវបានបណ្តេញចេញ ខណៈម្ចាស់ផ្ទះ Man.Utd បានចាញ់ Leeds United 2-1 នៅទឹកដី Old Trafford ស្របពេលអ្នកចាត់ការ Michael Carrick បានចាត់ទុកថាវាជាការសម្រេចចិត្តដ៏អាក្រក់បំផុតដែលគាត់បានឃើញ។


ក្រុមម្ចាស់ផ្ទះបានធ្វើការយ៉ាងត្រដាបត្រដួសពោលគឺMan.Utd បានត្រឹមតែរកបាន1គ្រាប់ដោយការតែតតាមពីក្រោយរបស់ខ្សែបម្រើ-ការពារCasemiroនៅនាទីទី69 ខណៈវាជាគ្រាប់បាល់តាមពីក្រោយ 2-0 ក្នុងតង់ទីមួយ(នាទីទី5,29)របស់កីឡាករ Noah Okafor ។ ទោះយ៉ាងណា Man.Utd នៅសល់គ្នាលេងតែ10នាក់នៅនាទីទី56នៅពេលដែលកីឡាករអាហ្សង់ទីនបានព្យាយាមរារាំង(ទាញសក់)បញ្ឈប់កីឡាករ Leeds Calvert-Lewin នៅក្រៅប្រអប់។

ទោះយ៉ាងណាកីឡាករអន្តរជាតិអាហ្សង់ទីនMartinez ត្រូវបានអាជ្ញាកណ្តាលលោក Paul Tierney រកឃើញកំហុសក្នុងការទាញសក់(VAR)ដោយចាត់ទុកថាជាអាកប្បកិរិយាហឹង្សានិង ការសម្រេចចិត្តចុងក្រោយគឺកាតក្រហម ។ Martinez វ័យ 28 ឆ្នាំនឹងត្រូវប្រឈមនឹងការពិន័យព្យួរចំនួនបីប្រកួត បើទោះបីជា Carrick បានស្នើបន្ទាប់មកក្លឹបអាចប្តឹងតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះក៍ដោយ។
គិតត្រឹមសប្តាហ៍ទី 32 Man.Utd ឈរនៅលេខរៀងទី3 ស្មើ Aston Villa និងឈរលើ Liverpool 2ពិន្ទុ(55)។ចំណែក Leeds Utd ឈរនៅលេខរៀងទី15 មានគន្លាត6ពិន្ទុលើក្រុមលេខរៀងទី18ដែលអាចត្រូវកាត់ចេញ(Tottenham)។
ប្រភព:BBC
វីដេអូ: