មិនមានអ្នកគាំទ្រក្រុមតោខៀវ Chelsea ច្រើនពេកនោះទេកំលុងពេលមានវត្តមាននៅកីឡដ្ឋាន Wembley ខណៈកីឡាករឆ្នើម Cole Palmer បន្តតស៊ូងើបឡើងជួយក្រុមបន្ទាប់ពីការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើងអតីតក្លឹប Manchester City កាលពីយប់ថ្ងៃសៅរ៏។ផ្ទុយទៅវិញដំណឹងនៃការមកដល់របស់អ្នកចាត់ការ Xabi Alonso ក្នុងនាមជាគ្រូបង្វឹកថ្មីអាចនិង ធ្វើឱ្យអារម្មណ៍របស់ពួកគេធូរស្រាលឡើងវិញ។



អតីតគ្រូបង្វឹកក្រុម Real Madrid និង Bayer Leverkusen វ័យ 44 ឆ្នាំនឹងត្រូវបានបង្ហាញខ្លួននៅមុនរដូវកាលថ្មីចាប់ផ្តើមស្របពេលកិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិអេស្បាញនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែកក្កដា។

មានន័យថាក្លឹប Chelsea និងជិតរកបានបេក្ខភាពមកជំនួសតំណែងលោក Liam Rosenior។ទោះយ៉ាងណាទោះបីគ្រូបង្វឹកសញ្ជាតិអេស្បាញធ្លាប់បានដឹកនាំក្រុម Leverkusen ឱ្យទទួលបានភាពជោគជ័យក្នុងលីគនិងពានក្នុងប្រទេសអាឡឺម៉ង់ គឺជាការណាត់ជួបដ៏រំភើបសម្រាប់អ្នកគាំទ្រក៏ដោយ ក៏មានការទទួលយកផងដែរ ដែលគាត់ប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ។

កៅអីលេងនៅក្របខ័ណ្ឌ Champions League ក៏ពួកគេមិនអាចទទួលបាន ខណៈកៅអី Europa League ក៏នៅមិនទាន់ធានាបានខណៈក្លឹបបច្ចុប្បន្នឈរនៅលេខរៀងទីប្រាំបួនក្នុងក្របខណ្ឌ Premier League ដោយនៅសល់ពីរប្រកួតទៀត និងបញ្ចប់រដូវកាល។ដូច្នេះយ៉ាងហោចណាស់ក្លឹបគួររំកិលចេញពីលេខ9ដើម្បីមានកៅអីលេងយ៉ាងហោចពាន Conference League ដើម្បីកែលម្អហិរញ្ញវត្ថុ ឬធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តឡើងវិញ ក្រោយធ្លាប់ប្រឈមមុខនឹងក្រុមធំៗនៅអឺរ៉ុប។ទោះយ៉ាងណាលោក Alonso ហាក់ប្រៀបបីដូចជាត្រូវធ្វើការងារច្រើនក្រោមឧបសគ្គផ្នែកហិរញ្ញវត្ថុ និងប្រឈមមុខនឹងបញ្ហាបុគ្គលិកត្រូវរុះរើការងារដ៏ស្មុគស្មាញឡើងវិញ។
ប្រភព:BBC
វីដេអូ: Chelsea vs Man.City