ដោយមានកិច្ចសហការ និងមានការសម្របសម្រួលពីមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាលសម្រាប់ អនុវត្តគម្រោងពង្រឹងសេវាថែទាំសុខភាពភ្នែកដើម្បីទទួលបានសេវាគ្របដណ្តប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជាដែលគាំទ្រដោយមូលនិធិហ្វ្រេដហូឡូ 🎯 ។

មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក មានទីតាំងនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នឹងធ្វើការពិនិត្យសុខភាពភ្នែក មានការចែកជូនវ៉ែនតាមើលអក្សរ ជូន
ដល់ ពុក ម៉ែ មីងពូ និងបងប្អូន មានអាយុចាប់ពីអាយុ ៤០ឆ្នាំទៅ និងការស្រាវជ្រាវរកជំងឺ ភ្នែកឡើងបាយ ដោយឥតបង់ថ្លៃ ។
- ប្រព្រិត្តទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ (១ថ្ងៃ)
🌿 សូមទំនាក់ទំនងព័ត៏មានបន្ថែមតាមទូរស័ព្ទរួមមាន:
- Tel : 012318550 ; 0715099507; 088 919 2013 ;
088 711 6682





ប្រភព:ផេកការិយាល័យសុខាភិបាលស្រុក