Nuno Espirito Santo នឹងបន្តធ្វើជាគ្រូបង្វឹកក្រុម West Ham ដើម្បីដឹកនាំការប្រកួតរបស់ពួកគេដើម្បីត្រលប់ទៅក្របខណ្ឌ Premier League វិញ បន្ទាប់ពីជួបរដូវកាលដ៏ខកចិត្ត2025-2026 ។គ្រូបង្វឹកសសញ្ជាតិព័រទុយហ្គាល់បានជួបជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្លឹបកាលពីថ្ងៃចន្ទបន្ទាប់ពីការកាត់ចេញពីក្របខ័ណ្ឌកំពូល។

ទោះបីជាភាគីទាំងពីរអាចផ្តាច់ទំនាក់ទំនងដោយគ្មានសំណងក៏ដោយ ក៏ពួកគេបានសម្រេចចិត្តនៅជាមួយគ្នាដោយសង្ឃឹមថា Nuno នឹងបន្តយុទ្ធនារដូវកាលថ្មីអោយបានល្អដើម្បីដឹកនាំក្លឹបញញួរធំមកកាន់លីកកំពូលអង់គ្លេសវិញដូចដែលរូបលោកធ្លាប់ដឹកនាំ Wolves មកនៅឆ្នាំ 2018 ដូច្នេះដែរ ។


ក្រុម ញញួរធំ ត្រូវបានកាត់ចេញពីក្របខណ្ឌ EPL ទៅកាន់លីកទីពីរ គឺChampionship ជាលើកដំបូងចាប់តាំងពីឆ្នាំ 2012 មក។