អតីតកីឡាករប្រវត្តិសាស្រ្តក្រុមជម្រើសជាតិអង់គ្លេសលោក GARY NEVILLE បានបង្ហាញពីការចាប់អារម្មណ៍ថាមានក្រុមបាល់ទាត់តែមួយគត់ដែលអាចរារាំងក្រុមមាន់គកបារាំងដែលគំពុងតែឡើងកូដមិនអោយឈ្នះពានFIFA World Cup 2026 នេះបាន។

ថ្លែងនៅលើ ITV អតីតខ្សែការពារក្រុមបានទទួលស្គាល់ថាក្រុមរបស់លោក Didier Deschamps បានបង្ហាញពីប្រសិទ្ធិភាព និង ភាពខ្លាំងក្នុងយុទ្ធនាការរដូវក្តៅរបស់ពួកគេរហូតមកដល់ពេលនេះ។យ៉ាងណាម៉ិញក្រុមមាន់គកបារាំង កំពុងត្រួសត្រាយផ្លូវពួកគេដោយសម្លឹងចង់កក់កៅអីវក្គផ្តាច់ព្រ័ត្របន្ទាប់ពីខកខានឱកាសដ៏ល្អបំផុតពេលជួបអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2022កន្លងទៅ។


មុនពេលបារាំងត្រៀមជួបក្រុមមិនសូវខ្លាំងដូចជា ប៉ារ៉ាហ្គាយ ដើម្បីដណ្តើមកៅអីមួយក្នុងវគ្គ៨ក្រុមចុងក្រោយនោះលោក Neville បានលើកឈ្មោះក្រុមការពារតំណែងជើងឯក ថាជាក្រុមតែមួយគត់ដែលខ្ញុំអាចមើលឃើញថាអាចបញ្ឈប់បារាំងបាននៅពេលនេះ ដោយសារតែផ្នត់គំនិត និង ទម្រងលេងរបស់ពួកគេគឺអាហ្សង់ទីននេះតែម្តង។

សម្រាប់បារាំងបានចាប់ផ្តើមការប្រកួតដ៏ល្អដោយផ្តួលអ៊ីរ៉ាក់ សេណេហ្គាល់ និងន័រវែស។បន្ទាប់មកពួកគេបានផ្តួលស៊ុយអែតរបស់លោក Graham Potter ក្នុងជ័យជម្នះ 3-0 នៅ New Jersey ដើម្បីកក់កន្លែងមួយក្នុងវគ្គ 16 ក្រុមចុងក្រោយនេះ។
ប្រភព:The Sun