ក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៦០លានផោន ក្នុងការនាំយកកីឡាករបម្រើស្លាប Crysencio Summerville ពីក្រុមញញួរធំ West Ham។


កីឡាករវ័យ២៤ឆ្នាំសញ្ជាតិហូឡង់ បានឆ្លងកាត់ការធ្វើតេស្តសុខភាព បន្ទាប់ពីក្លឹបអាណាព្យាបាល West Ham ៥៥លានផោន និងបូកបន្ថែមចំនួន ៥លានផោនទៀត កាលពីរសៀលថ្ងៃអង្គារ។

ពីមុនមក West Ham បានបដិសេធសំណើដែលមានតម្លៃប្រហែល ៤០លានផោនសម្រាប់ Summerville (ខណៈកីឡាករឆ្នើមរូបនេះជាគោលដៅរបស់ Aston Villa ផងដែរ) ប៉ុន្តែពេលនេះការផ្ទេរទៅកាន់ទីក្រុង Riyadh សម្រាប់ក្លឹបមានមូលដ្ឋាននៅតំបន់មជ្ឈឹមបូព៌ាអាចនិងកើតមានឡើង។វាអាចជាចំណូលដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្លឹប West Ham ពង្រឹងក្រុមដើម្បីត្រលប់មកលេងនៅក្របខណ្ឌEPLវិញ។ គួររំលឹកថាកាលពីខែមុន ពួកគេក៏បានលក់ខ្សែបម្រើ Mateus Fernandes ទៅឱ្យ Tottenham ក្នុងតម្លៃ ៨៥លានផោន ស្របពេលខ្សែបម្រើឆ្នើម Jarrod Bowen និងបន្តលេងអោយក្លឹបក្រោមលក្ខខណ្ឌកិច្ចសន្យាថ្មី ទោះបីពួកលេងនិងត្រូវលេងនៅក្របខណ្ឌ Championship។


គួររំលឹកថា West Ham បានធ្លាក់ចេញពី Premier League កាលពីខែឧសភា ហើយកំពុងព្យាយាមកាត់បន្ថយការចំណាយលើប្រាក់ឈ្នួល និងស្វែងរកប្រាក់ចំណូលបន្ថែម ខណៈពួកគេបានសម្រេចចិត្តរក្សាទុកអ្នកចាត់ការ Nuno Espirito Santo អោយបន្តដឹកនាំក្រុមដដែល។

ប្រភព:BBC
វីដេអូ: