ការសង្គ្រោះបាល់វាយបកតាមស្មើនៅចុងម៉ោង តាមរយៈការទាត់បាល់ប៉េណាល់ទីរបស់ Dominik Szoboszlai នៅនាទីទី99 បានជួយអោយក្រុមភ្ញៀវ Liverpool ដណ្តើមបានមួយពិន្ទុត្រឡប់មកវិញសម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី EPL 2026-2027។គ្រូបង្វឹកថ្មី Liverpool លោក Andoni Iraola បានលើកឡើងក្រោយការប្រកួតថា ក្រុមរបស់គាត់មិនសមនឹងចាញ់នោះទេ ហើយគួរឱ្យសរសើរដែលពួកគេមិនបោះការតាំងចិត្តក្នុងការប្រកួតឡើយ។ទោះយ៉ាងណា Liverpool ប្រឈមការចាញ់លើកដំបូងនៅក្របខណ្ឌ EPL ក្នុងសប្តាហ៍បើកឆាកគិតចាប់តាំងពីរដូវកាល 2012-2013 មក។


លោក Iraola បានប្រាប់ BBC Radio 5 Live ថា៖ «វាប្រហែលជាមិនមែនជាលទ្ធផលដែលយើងចង់បានមុនពេលចាប់ផ្តើមការប្រកួតនោះទេ ប៉ុន្តែយើងពិតជាសមនឹងទទួលបានមួយពិន្ទុ ឬអាចច្រើនជាងនេះទៅទៀត»។

សម្រាប់អ្នកគាំទ្របានចាប់អារម្មណ៍លើកីឡាករកំនត់ត្រា Wirtz និង Isakខណ់ Isak អតីតខ្សែប្រយុទ្ធរបស់ Newcastle ដែលបានចូលរួមជាមួយពួកគេកាលពីខែកញ្ញាឆ្នាំមុន ត្រូវបានអ្នកទស្សនា(ក្រុមម្ចាស់ផ្ទះ)ស្រែកហ៊ោរចំអកឱ្យជានិច្ចរាល់ពេលដែលគាត់ប៉ះបាល់ដោយប៉ះបាល់បាន28លើក ។ចំណែកកីឡាករ Wirtz បានចាប់ផ្តើមទម្រង់លេងល្អ ប៉ុន្តែត្រូវបានប្តូរចេញភ្លាមៗបន្ទាប់ពីលេងបានជាងមួយម៉ោង ខណៈ Newcastle កំពុងនាំមុខ 2-1។

កីឡាករទាំងពីររូប(Wirtz និង Izak)រូបនេះ ដែលត្រូវបានចុះកិច្ចសន្យាជាមួយតម្លៃខ្លួនខ្ពស់កាលពីរដូវក្តៅមុននោះ ដឹងច្បាស់ថាពួកគេចាំបាច់ត្រូវកែលម្អទម្រង់លេងរួម និងការសហការគ្នារវាងពួកគេឱ្យកាន់តែប្រសើរឡើងនៅការប្រកួតខាងមុខជាបន្តបន្ទាប់ទៀត។
ប្រភព:BBC