ក្លឹប Liverpool កំពុងពិចារណាលើការនាំយកកីឡាករ Ismaila Sarr របស់ក្លឹប Crystal Palace បន្ទាប់ពីក្លឹប Brighton បានបដិសេធការដេញថ្លៃចំនួនពីរលើករបស់ពួកគេសម្រាប់កីឡាករបម្រើស្លាប Yankuba Minteh។



ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងចក្រភពអង់គ្លេសមានកីឡដ្ឋានឈ្មោះ Anfield មួយនេះត្រូវបានក្លឹប Brighton បដិសេធសំណើទិញយក Minteh (វ័យ22 ឆ្នាំ) ក្នុងតម្លៃ ៥០ លានផោន និង ៦០ លានផោន ហើយពេលនេះពួកគេបានងាកមកចាប់អារម្មណ៍លើកីឡាករ Sarr ដែលស៊ុតបញ្ចូលទីបាន21គ្រាប់កាលពីរដូវកាលមុនឱ្យក្លឹបCrystal Palace។

ដូចគ្នាទៅនឹង Minteh ដែរ Sarr គឺជាខ្សែប្រយុទ្ធស្លាបស្តាំ និងមានបទពិសោធន៍លេងក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែគេយល់ថា ក្លឹប Palace មិនមានបំណងលក់ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះនៅរដូវក្តៅនេះទេ។ កាលពីសប្តាហ៍មុន Sarr ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួនផងដែរ។
ប្រភព:BBC
វីដេអូ:Ismaila Sarr