ក្លឹប Man. City បានបញ្ចប់ការផ្ទេរយកខ្សែបម្រើកណ្តាល ក្រោយចំណាយថវិកាអស់ប្រមាណ 458 លានផោន ដែលជាកំណត់ត្រាថ្មីមួយនៅក្របខណ្ឌ Premier League សម្រាប់ការទិញដូរកីឡាករក្នុងរដូវក្តៅនេះក្រោយពីគ្រូបង្វឹកថ្មីលោក Enzo Maresca ចូលមកដឹកនាំបន្តវេនពីលោកPep Guardiola ។



ទឹកប្រាក់ចុងក្រោយចំនួន 125 លានផោនត្រូវបានចំណាយលើ Enzo Fernandez ក្រោយចំណាយ 116 លានផោននាំយក Elliot Anderson ពីក្លឹប Nottingham Forest។ លើសពីនេះ កីឡាករអន្តរជាតិម៉ារ៉ុក Ayyoub Bouaddi វ័យ 18 ឆ្នាំ ក៏ត្រូវបាននាំមកក្នុងតម្លៃ ៨៦ លានផោនផងដែរ។ ការចាកចេញរបស់ប្រធានក្រុម Bernardo Silva ទៅ Real Madrid និង Rodri (ម្ចាស់ពានបាល់មាស Ballon d’Orឆ្នាំ2024) ព្រមទាំង Tijjani Reijnders និង Nico Gonzalez មានន័យថា តំបន់បម្រើកណ្តាលរបស់Man. City ត្រូវបានផ្លាស់ប្តូរទាំងស្រុង ខណៈកីឡាករដែលមានស្រាប់គឺ Antoine Semenyo និង Marc Guehi ត្រៀមបន្តកិច្ចសន្យារក្សាទុកពួកគេ អោយបានយូរអង្វែងថែមទៀត។


មានការលើកឡើងជុំវិញក្រុមម្ចាស់ជើងឯក UCL ឆ្នាំ2023 ដោយមានសំណួរធំៗមួយចំនួនបានលើកឡើងថាពួកគេពិតជាមិនបានជ្រើសរើសកីឡាករថ្មីសម្រាប់ជំនួសតំណែង Erling Haaland ដែររឺទេ?ក៍ព្រោះតែបច្ចុប្បន្ន Haaland គឺជាខ្សែប្រយុទ្ធតែម្នាក់គត់នៅក្នុងក្រុមឈុតធំរបស់ Man City។កីឡាករវ័យ 26 ឆ្នាំរូបនេះមានសារៈសំខាន់ខ្លាំងចំពោះក្រុម ដោយបានបញ្ចប់រដូវកាលមុនក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League (27 គ្រាប់) និងបានចាប់ផ្តើមរដូវកាលថ្មីដោយស៊ុតបាន2 គ្រាប់ក្នុងការប្រកួត 2 លើកដំបូង។

មានន័យថាប្រសិន Haaland មិនអាចចូលលេង តើ Man City មានជម្រើសអ្វីខ្លះក្រោយពី Marmoush ផ្លាស់ទៅ Tottenham ក្នុងលក្ខណ្ឌខ្ចីជើង ខណៈ Divin Mubama វ័យ 21 ឆ្នាំ ធ្វើបានល្អត្រៀមមុនបើករដូវកាល (pre-season) បានទៅចូលរួមជាមួយក្រុម Southampton (លីគ Championship) ក្នុងលក្ខខណ្ឌខ្ចីជើង។

Man City ជឿជាក់ថាកីឡាករដែលមានស្រាប់ដូចជា Semenyo ជាធម្មតាលេងនៅស្លាបស្តាំ ជាជម្រើសសម្រាប់តួនាទីខ្សែប្រយុទ្ធកណ្តាល (លេខ 9) ដោយសារគាត់ធ្លាប់លេងក្នុងតួនាទីនេះនៅរដូវកាលចាស់។ ងាកមកCherki, Jeremy Doku និង Ndiaye មិនធ្លាប់ចូលលេងតួនាទីប្រយុទ្ធកណ្តាលនោះទេ ខណៈដែល Foden ពិតជាមានសមត្ថភាពធ្វើបាន (ដោយស៊ុតបាន 19 គ្រាប់នៅ Premier League ក្នុងរដូវកាល 2023-2024) ប៉ុន្តែគាត់ជួបការលំបាកក្នុងការរក្សាទម្រង់លេងឱ្យបានជាប់លាប់ក្នុងរយៈពេលពីររដូវកាលចុងក្រោយ និងមិនបានជាប់ជម្រើសជាតិអង់គ្លេសថែមទៀត។
ប្រភព:BBC